**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

គិតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីជាតិជំនួយសង្គម បានពង្រីកវិសាលភាពដោយគ្របដណ្តប់ លើប្រជាពលរដ្ឋ ១.២លានគ្រួសារ

ភ្នំពេញ៖ មកដល់ឆ្នាំ២០២៤នេះ កម្មវិធីជាតិជំនួយសង្គម បានពង្រីកវិសាលភាពដោយគ្របដណ្តប់ លើប្រជាពលរដ្ឋសរុបចំនួន១.២លានគ្រួសារ មានសមាជិកចំនួនជាង ៤.៨លាននាក់ (ស្មើនឹងប្រមាណ២៨ភាគរយ នៃប្រជាពលរដ្ឋសរុប) ដោយចំណាយថវិកាជាតិ បានកើនឡើងដល់ ១ ១៣៩.៧ប៊ីលានរៀល ឬស្មើនឹង ២៨៥លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ, ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា «វិសាលភាពនៃការគ្របដណ្ដប់របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបច្ចុប្បន្ន បាននឹងកំពុងគ្របដណ្តប់ប្រជាពលរដ្ឋជាង៧លាននាក់ ជាមួយនឹងចំណាយថវិកាជាតិ ក៏បានកើន ឡើងធំជាងមុនជាង៣ដង។
ពោលគឺមានទំហំថវិកាចំណាយសរុបលើប្រព័ន្ធគាំពារសង្គមចំនួនជាង ១៧,៥ ទ្រីលានរៀល ឬសមមូលនឹង៤,៣ប៊ីលានដុល្លារអាមេរិក ចាប់តាំងពីរាជរដ្ឋាភិបាល ដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧មក»។

បើតាមរបាយការណ៍របស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម មានដូចជា៖

១៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានបង្កើត និងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤កន្លងមក។ កម្មវិធីនេះ មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ ដែលបច្ចុប្បន្នមានជាង ៦១ម៉ឺនគ្រួសារ បានទទួលផល និងការឧបត្ថម្ភសមាជិក ដែលរស់នៅជាមួយ មេរោគ/ជំងឺអេដស៍ ចំនួន១.៩៤៧ នាក់ផងដែរ។

ទី២៖ កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលត្រូវបានដាក់ ឱ្យអនុវត្តជាកម្មវិធីជាតិជំនួយសង្គមកាលពីដើមឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សា របស់កុមារ ក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមលើកកម្ពស់សេដ្ឋកិច្ច សហគមន៍ ផងដែរ។ កម្មវិធីនេះបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ដែលបច្ចុប្បន្នមានសាលារៀនអនុវត្តកម្មវិធីនេះសរុបចំនួន ,១១៤សាលា និងសិស្សទទួលផលប្រមាណ៣០ម៉ឺននាក់ ដែលក្នុងនោះរាជរដ្ឋាភិបាល បានទទួលយកសាលាគោលដៅពីដៃគូអភិវឌ្ឍន៍ចំនួន ៥៥៣សាលា ក្នុងខេត្តចំនួន១០ និងមានសិស្សទទួលផលជាង១៥ម៉ឺននាក់។

ទី៣៖ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយគិតត្រឹមខែតុលា ឆ្នាំ២០២៤ មានយុវជនបានចុះឈ្មោះចូលរៀនចំនួនប្រមាណជិត ៧ម៉ឺននាក់ ក្នុងនោះក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានចំនួនជាង២ម៉ឺននាក់។

ទី៤៖ មូលនិធិសមធម៌សុខាភិបាល ត្រូវបានពង្រីកវិសាលភាពយ៉ាងទូលំទូលាយដល់ក្រុមពលរដ្ឋគោលដៅផ្សេងទៀត រួមមាន៖ ប្រជាពលរដ្ឋមកពីគ្រួសារងាយរងហានិភ័យ, កម្មករក្រៅប្រព័ន្ធ, អ្នកធាក់ស៊ីក្លូ, កីឡាករជម្រើសជាតិ, ក្រុមគ្រួសារជន ពលីមរណៈ, បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលក្នុងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធផ្សេងទៀត បន្ថែមលើពលរដ្ឋក្រីក្រដែលមានបណ្ណសមធម៌ ដែលជារួមពលរដ្ឋប្រមាណ៤,៨លាននាក់ កំពុងទទួលបានការថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឬមន្ទីរពេទ្យរដ្ឋដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស។

និងទី៥៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីត្រូវបានចាប់ផ្តើមអនុវត្តដំបូងក្នុងឆ្នាំ២០១៨ ដោយផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិតជាស្ត្រី នៅពេលសម្រាល។ យ៉ាងណាមិញ ចាប់ពីខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភ ព្រមទាំងផ្តល់សេវាសុខាភិបាលបន្ថែម ក្នុងអំឡុងមានផ្ទៃពោះ និងក្រោយពេលសម្រាល រហូតដល់កុមារអាយុ២ឆ្នាំ ហើយបានពង្រីកវិសាលភាពដល់មន្ត្រីរាជការ, មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីផងដែរ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤, ស្ត្រី និងកុមារសរុបប្រមាណ៧៧ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។

គួរឱ្យដឹងថា អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា «សមិទ្ធផលទាំងនេះមិនអាចកើតឡើងបានទេប្រសិនបើកម្ពុជាមិនមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលបាននាំមកជូនប្រទេសជាតិដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ម្យ៉ាងវិញទៀត លទ្ធផលដ៏គាប់ប្រសើរទាំងនេះ ក៏បានកើតឡើងដោយសារការផ្ដួចផ្ដើម និងគាំទ្រយ៉ាងពេញទំហឹងរបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងត្រូវបានបន្តបេសសកម្មនេះប្រកបដោយឆន្ទៈយ៉ាងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដ៏មានភាពឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការបន្តដឹកនាំ «នាវាគាំពារសង្គមកម្ពុជា» ឱ្យកាន់តែរឹងមាំ មានចីរភាព និងភាពធន់ ក្នុងការផ្ដល់អត្ថប្រយោជន៍គាំពារសង្គមដល់ពលរដ្ឋកម្ពុជា ដោយមិនមានការរើសអើង និងស្របតាមស្មារតី «មិនមានបោះបង់ពលរដ្ឋណាម្នាក់»៕

អត្ថបទដែលជាប់ទាក់ទង