**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា កម្មវិធីបើក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រព្រឹត្តទៅនៅ រោងភាពយន្ត លេជេន សាខាអូឡាំព្យ៉ា រាជធានីភ្នំពេញ។ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង តំណាងមន្ត្រីរាជការ ក្រសួងស្ថាប័ន សហគ្រាស សិស្សនិស្សិត និង ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមកពីប្រទេសចិន និង កម្ពុជា បានមានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកនេះ និងបានទស្សនាភាពយន្តចិន រឿង “ជីវិតលើភ្លើង” ដែលមានបញ្ចូលសំឡេងជាភាសាខ្មែរ។
លោក An Xiaoyu និពន្ធនាយករងប្រចាំការនៃCGTN និង ជាប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូ ដោយបានលើកឡើងថា “ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន”នេះ មិនត្រឹមតែជាការចែករំលែកសិល្បៈភាពយន្តមួយលើកប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់ទំនាក់ទំនងវប្បធម៌ និង ទំនាក់ទំនងមនោសញ្ចេតនា មួយដែលកម្ររកបានផងដែរ។” លោកបានថ្លែងថា ឆ្នាំនេះ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ប្រទេសទាំងពីរបានមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅលើវិស័យផ្សេងៗដូចជាវប្បធម៌ សិល្បៈ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម ហើយតាមរយៈស្នាដៃភាពយន្តឆ្នើម និង សេចក្ដីរាយការណ៍ព័ត៌មាន ក៏បានជំរុញការទទួលស្គាល់ពីគ្នាទៅវិញទៅមក។ ភាពយន្តឆ្នើមនីមួយៗដែលព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន” បានពាំនាំមកនេះ សុទ្ធតែបានផ្ទុកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ បង្កប់នូវបំណងប្រាថ្នាវប្បធម៌មនុស្សសាស្ត្ររួមគ្នារបស់ពួកយើង ហើយក៏តំណាងឱ្យការខិតខំប្រឹងប្រែងរួមចំណែកប្រកបដោយអត្ថន័យដែលពួកយើងបានធ្វើដើម្បីអនុវត្ត “គំនិតផ្ដួចផ្ដើមអរិយធម៌សកល” ដែលបានលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន។
លោកChen Cong អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន”ជាមធ្យោបាយដ៏សំខាន់ដែលបានបញ្ជូនភាពយន្តទៅក្បែរមហាជននៅតំបន់មូលដ្ឋាន បានដើរតួនាទីសំខាន់ក្នុងការបន្ថែមជីវភាពវប្បធម៌នៅតំបន់មូលដ្ឋានកម្ពុជា និងបានបង្កើនការយល់ដឹងនិងរាប់អានគ្នារវាងប្រជាជនចិននិងកម្ពុជា។ ២០២៤នេះជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងកម្ពុជា” ដែលកំណត់រួមគ្នាដោយលោក Xi Jinping ប្រធានរដ្ឋចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិមិត្តសញ្ញាមួយក្នុងប្រវត្តិសាស្ត្រផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានរៀបចំព្រឹត្តិការណ៍ជាច្រើនយ៉ាងសម្បូរបែប ដើម្បីបន្តធ្វើឱ្យការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិនកាន់តែញឹកញាប់។ លោកជឿជាក់ថា ការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនដែលប្រកបដោយភាពរស់រវើក នឹងបំពេញបន្ថែមនូវខ្លឹមសារកាន់តែសម្បូរបែបដល់មិត្តភាពដែកថែបចិននិងកម្ពុជា ដើម្បីពង្រឹងមូលដ្ឋានកាន់តែរឹងមាំសម្រាប់ការរួមគ្នាកសាងសហគមន៍រួមជោគវាសនាកម្ពុជា-ចិនក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ក្នុងសន្ទរកថា ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងកោតសរសើរខ្ពស់ចំពោះការលះបង់ និង ការខិតខំប្រឹងប្រឹងរបស់ក្រុមចាក់បញ្ចាំងភាពយន្តសហការដោយភាគីកម្ពុជា និង ភាគីចិន ក្នុងការនាំយកភាពយន្តទៅចាក់បញ្ចាំងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិស្រុកជនបទដាច់ស្រយាលបានទស្សនា។ ឯកឧត្ដម ហាប់ ទូច បានថ្លែងថា ព្រឹត្តិការណ៍ ”ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងមានការគាំទ្រកាន់តែច្រើនឡើងៗពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះកររាល់ការចាក់បញ្ចាំងភាពយន្តនៅតាមតំបន់នានាក្នុងបណ្តារាជធានី-ខេត្ត។ តាមរយៈខ្សែភាពយន្តទាំងនេះ ប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។ ឯកឧត្ដម ហាប់ ទូច បានថ្លែងបន្តទៀតថា វិស័យវប្បធម៌រួមចំណែកដ៏សំខាន់ ជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងសង្គមនិងសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍ជោគវាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ ការរៀបចំព្រឹត្តិការណ៍ដំណើភាពយន្តចល័តកម្ពុជា-ចិននេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែក លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាងនេះទៀត ឆ្នាំ២០២៤នេះ គឺជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” ប្រកបដោយគុណតម្លៃ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួម។

ក្នុងព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ដែលបានចាប់ផ្ដើមរៀបចំធ្វើតាំងពីឆ្នាំ២០១៦មក ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន ដែលសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និង នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់២៥ខេត្តក្រុងរាជធានី ទូទាំងប្រទេសកម្ពុជា ដោយបាននាំមកនូវភាពយន្តកម្ពុជាចិនដ៏ឆ្នើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មកចាក់បញ្ចាំងជូនប្រជាពលរដ្ឋជាង១សែននាក់ក្នុងភូមិស្រុកទូទាំងប្រទេសកម្ពុជា បានទស្សនា ធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិនដ៏មានសារៈសំខាន់មួយ។ ក្រោយពីដំណើរភាពយន្តចល័តនេះ ត្រូវបានប្រកាសបើកជាផ្លុវការ ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន នឹងបន្តដំណើរចាក់បញ្ចាំងភាពយន្តចល័តនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំងនិង ខេត្តកណ្ដាល ចាប់ពីខែវិច្ឆិកា ដល់ពាក់កណ្ដាលខែធ្នូ ដោយមានចាក់បញ្ចាំងនូវភាពយន្តខ្មែរ និង ភាពយន្តចិន ដូចជា រឿង”ជីវិតលើភ្លើង” រឿង”ខ្ញុំមិនមែនជាអ្នកស្នងមរតកទេ” និង រឿង”លោកប្ដី”ជាដើម៕

អត្ថបទដែលជាប់ទាក់ទង