**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

តើមេភូមិអ្នកឈ្មោះអ្វី? តោះមកដឹងពីតួនាទី និងភារកិច្ចមេភូមិរបស់យើង!

ភ្នំពេញ៖ តើលោកអ្នកស្គាល់មេភូមិរបស់អ្នកឬទេ? តើគាត់មានឈ្មោះអ្វី? តើមេភូមិជានរណា? ឥឡូវយើងមកស្វែងយល់ពីតួនាទី និងភារកិច្ចរបស់គាត់។ មេភូមិជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ និងជាខ្សែរយៈចម្បងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងភូមិនឹងក្រុមប្រឹក្សា ឃុំ-សង្កាត់។

យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ចរបៀបរបបធ្វើការងាររបស់ភូមិ ចុះនៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០០៦ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវបានកំណត់តួនាទីភារកិច្ច និងរបៀបរបបការងារយ៉ាងជាក់ច្បាស់ចំនួន៨ចំណុចដូចខាងក្រោម៖
១.បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន។ ២.ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានារបស់ឃុំ-សង្កាត់នៅពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់តម្រូវដើម្បីផ្តល់យោបល់អំពីកិច្ចការដែលពាក់ព័ន្ធក្នុងភូមិខ្លួន។ ៣.ធ្វើសេចក្តីរាយការណ៍រាល់បញ្ហាដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួន។ ៤.មេភូមិត្រូវទទួលខុសត្រូវអនុវត្តកិច្ចការដែលបានប្រគល់ឱ្យដោយក្រុមប្រឹក្សាឃុំ-សង្កាត់។ ៥.មេភូមិត្រូវចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាករណីមានសំណូមពរ។ ៦.មេភូមិមិនមានសិទ្ធិអំណាចចុះហត្ថលេខាលើកិច្ចសន្យា ឬផ្ទេរអំណាច ឬចាត់ចែងក្នុងនាមមេភូមិបានទេ។ ៧.មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវជួបប្រជុំគ្នាយ៉ាងតិចមួយដងក្នុងមួយខែ និង៨.មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវធ្វើការពិគ្រោះឱ្យបានទៀងទាត់ជាមួយប្រជាពលរដ្ឋក្នុងភូមិខ្លួន។

ដើម្បីធានាអនុវត្តតួនាទី ភារកិច្ចខាងលើនេះ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវបានបែងចែកប្រគល់ភារកិច្ចដូចជា មេភូមិទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន អនុប្រធានភូមិទទួលជំនួសមេភូមិក្នុងពេលដែលមេភូមិអវត្តមាន សមាជិកភូមិទទួលជួយធ្វើជាលេខាធិការឱ្យមេភូមិ និងទទួលជួយមេភូមិលើការងារស្ថិតិ ការចុះបញ្ជីប្រជាពលរដ្ឋ និងការរក្សាទុកឯកសារនានារបស់មេភូមិ។ មេភូមិក៏អាចបែងចែក ប្រគល់ភារកិច្ចដល់អនុប្រធានភូមិ និងសមាជិកតាមការចាំបាច់ និងធ្វើសេចក្តីរាយការណ៍ជូនមេឃុំ ចៅសង្កាត់សាមីផងដែរ។

សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់ ក្រុមប្រឹក្សាឃុំ- សង្កាត់ ជាអ្នកមានសមត្ថកិច្ចបោះឆ្នោតសម្រេចជ្រើសរើសមេភូមិនៅគ្រប់ ភូមិទាំងអស់ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការរៀបចំជ្រើសរើសមេភូមិ ត្រូវធ្វើឡើងតែនៅភូមិណាដែលក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការ។ ភូមិ ត្រូវបានបង្កើតឡើងដោយប្រកាសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុង ស្រុក ខណ្ឌ បង្កើតដោយអនុក្រឹត្យ ខណៈរាជធានី- ខេត្ត បង្កើតឡើងដោយព្រះរាជក្រឹត្យ៕

អត្ថបទដែលជាប់ទាក់ទង