**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

សាខាសមាគមនារីខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាល ស្ដីពីការបញ្រ្ជាបយេនឌ័រ និងសារៈសំខាន់ នៃភាពជាអ្នកដឹកនាំជាស្រ្តី

ភ្នំពេញ៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការបញ្រ្ជាបយេនឌ័រ និងសារៈ សំខាន់នៃភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅថ្នាក់ក្រោមជាតិ និងការពិនិត្យរកភាពមិនប្រក្រតី នៃដុំគីសសុដន់ដោយខ្លួនឯង ដើម្បីពង្រឹងសមត្ថភាពរបស់ស្រ្តី និងការពារសុខភាពរបស់ស្រ្តី ផងដែរ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត ក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងជាតំណាង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយមានការចូលរួមពីសំណាក់ សមាជិកាសមាគមនារីមកពីមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកាសមាគមនារីតាមក្រុង-ស្រុក ទាំង១០ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដ៏សមស្របមួយ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្រ្តីថ្នាក់ប្រតិបត្តិខេត្ត បានរៀបចំបើកវគ្គបណ្តុះបណ្តាល នាឱកាសនេះ វាពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ដើម្បីយើងរួមគ្នាស្វែងយល់ថាត្រូវធ្វើដូចម្តេចដើម្បីអោយស្រ្តីជាថ្នាក់ដឹកនាំ ថ្នាក់ក្រោមជាតិ មានភាពរឹងមាំ មានភាពក្លាហាន និងមានសមត្ថភាពពេញលេញ ក្នុងការបំពេញបេសកកម្មជួយដល់រាជរដ្ឋាភិបាលស្មើនឹងបុរស ។

លោកជំទាវ បន្តថា វគ្គនេះក៏បានផ្តល់ឱកាសឲ្យសមាជិកាយើង លើកជា សំនួរ និងពិភាក្សា បញ្ចេញយោបល់ និងបកស្រាយនូវ ចំងល់ទាំងឡាយណាដែលពាក់ព័ន្ធនឹងស្ថានភាពរបស់ស្រ្តី ក៏ដូចជាការពង្រឹងសិទ្ធិ អំណាចក្នុងក្របខណ្ឌ័វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាការយល់ដឹងអំពីការបញ្រ្ជាបយេនឌ័រ សមធម៌សង្គម និងបរិយាបន្ន និងយល់បានច្បាស់ពីលទ្ធិប្រជាធិបតេយ្យពីការចូលរួមរបស់បុរស និងស្រ្តី ជាពិសេសការយល់ដឹងនេះនឹងបានជាប្រយោជន៏សំរាប់លើកកំម្ពស់ស្ថានភាពសហគមន៍ ក៏ដូចជាសង្គមជាតិផងដែរ ។

ទន្ទឹមពេលជាមួយគ្នានោះដែរ លោកជំទាវ ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានគូរបញ្ជាក់ថា ការបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង របស់រាជរដ្ឋាភិបាលនីតិកាលកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ក្នងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ (ស្រ្តី គឺជាស្នូល)។

អត្ថបទដែលជាប់ទាក់ទង