**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

កម្មកររោងចក្រ Volkswagen កំពុងតវ៉ា ក្រោយក្រុមហ៊ុនពិចារណាបញ្ឈប់បុគ្គលិកក្នុងចំនួនច្រើន ដើម្បីបញ្ចៀសការបិទរោងចក្រ

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ត្រូវបានគេរាយការណ៍មកថា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលអាចឈានដល់ការបិទរោងចក្រក្នុងស្រុកចំនួន ៣ឯណោះ ខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងការពិចារណាបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ ព្រមទាំងកាត់បន្ថយប្រាក់ឈ្នួលបុគ្គលិកខ្ទង់​ ១០ភាគរយថែមទៀតផង ដើម្បីជួយស្រោចស្រង់រោងចក្ររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ArenaEV។

ដំណឹងនេះ គឺជាភាពសោកសៅដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តរយៈពេល ៨៧ឆ្នាំរបស់ Volkswagen ហើយបានបង្ករឱ្យមានការតវ៉ាពីសំណាក់បុគ្គលិកជាច្រើននៅទីស្នាក់ការកណ្តាល Wolfsburg។

បុគ្គលិកទាំងនោះ បានសម្តែងការព្រួយបារម្ភទៅនឹងអនាគតជីវភាពរបស់ពួកគេ ខណៈអ្នកខ្លះបានលើកឡើងថា នេះគឺជាឆ្នាំងមួយតែមួយគត់របស់គ្រួសារគេ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះមានកម្មករម្នាក់លោក Stefan Erhardt បាននិយាយថា «ការបិទរោចក្រនេះ មិនត្រឹមតែប៉ះពាល់ដល់ការបាត់បង់ការងាររបស់កម្មករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ជីវភាពរស់នៅរបស់មនុស្សជាច្រើនផ្សេងទៀត ដែលភ្ជាប់ទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត រួមទាំងអាជីវកម្មក្នុងស្រុក ដូចជាហាងនំប៉័ងជាដើម»។

យ៉ាងណាមិញ ជុំវិញប្រកាសនេះ ក្រុមហ៊ុន Volkswagen អះអាងពីផលលំបាករបស់ខ្លួន ដែលវាទាក់ទងនឹងការកើនឡើងថ្លៃថាមពល និងកម្លាំងពលកម្ម ដែលបានដាក់សម្ពាធយ៉ាងខ្លាំងលើប្រាក់ចំណេញ ហើយកាន់តែធ្ងន់ធ្ងរនោះ គឺការកើនឡើងនៃការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិន។

គួរជម្រាបថា ក្រៅពីកាត់បន្ថយប្រាក់ខែបុគ្គលិកហើយ នាពេលថ្មីៗនេះ ក្រុមហ៊ុន Volkswagen ក៏បានប្រកាសពីផែនការបង្កកប្រាក់ឈ្មួលនៅឆ្នាំ២០២៥ និង ២០២៦ ថែមទៀតផង ដែលបង្កឱ្យមានការខឹងសម្បាជាខ្លាំងពីសំណាក់បុគ្គលិក និងសហជីព។ ជាមួយគ្នានេះ​តំណាងសហជីព IG Metall ដែលត្រូវបានគេស្គាល់ថាជាសហជីពដ៏ធំបំផុតប្រចាំនៅប្រទេសអាល្លឺម៉ង់ បានប្រិតកម្មយ៉ាងខ្លាំងចំពោះវិធានការរបស់​ Volkswagen ហើយគម្រាមថានឹងធ្វើកូដកម្ម ប្រសិនបើបន្តគម្រោង «Dystopian» ដែលសំដៅដល់ការបិទរោងចក្រ និងបង្កកប្រាក់ឈ្មួលបុគ្គលិក។

អត្ថបទដែលជាប់ទាក់ទង