**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ប្រធានធិបតីអ៊ុយក្រែន ​អះអាងថាទ័ពកូរ៉េខាងជើងជាង ១០ម៉ឺននាក់អាចចូលរួមធ្វើសង្គ្រាមនៅអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថា លោកខាងលិចមិនបានបង្ហាញប្រតិកម្មអ្វីទាំងអស់ឡើយ ចំពោះចលនាកងទ័ពរបស់កូរ៉េខាងជើង ដែលធ្វើដំណើរចូលទៅក្នុងប្រទេសរុស្ស៊ី ដែលមានន័យថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនទាហានដល់ទៅយ៉ាងហោចណាស់ ១០០,០០០នាក់ ដើម្បីប្រយុទ្ធជាមួយទីក្រុងគៀវ។

មកទល់ពេលនេះរុស្ស៊ីមិនបានបញ្ជាក់ ឬបដិសេធចំពោះវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរបស់ខ្លួនឡើយ ដោយគ្រាន់តែនិយាយថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង ដំណើរការទៅតាមសន្ធិសញ្ញាភាពជាដៃគូការពារជាតិ។

លោក Zelensky បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកូរ៉េខាងត្បូង KBS ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុង សាកល្បងប្រតិកម្មរបស់ប្រទេសណាតូ និងកូរ៉េខាងត្បូងផងដែរ។

យ៉ាងណាក្តីមន្ទីរបញ្ចកោណបានវាយតម្លៃក្នុងសប្តាហ៍នេះថា កូរ៉េខាងជើងបានបញ្ជូនទាហាន ១០.០០០នាក់ រួចទៅហើយទៅកាន់ប្រទេសរុស្ស៊ី ដែលខ្លះកំពុងធ្វើដំណើរទៅកាន់តំបន់ Kursk ជាកន្លែងដែលគៀវបានបើកការលុកលុយកាលពីខែសីហាហើយ ប្រធានាធិបតី Joe Biden បាននិយាយថាទីក្រុងគៀវគួរតែវាយប្រហារលើកងទ័ពកូរ៉េខាងជើង ប្រសិនបើពួកគេ ឆ្លងចូលអ៊ុយក្រែន។

លោក Zelensky បានបន្តថា យោធាអ៊ុយក្រែនរាយការណ៍ថា ទាហានកូរ៉េខាងជើង ៣,០០០នាក់ ផ្សេងទៀតកំពុងស្ថិតនៅក្នុងទីក្រុង Kursk ដោយជំរុញឱ្យមានការឆ្លើយតបកាន់តែខ្លាំងឡើងដោយអ្នកគាំទ្របរទេស។

អត្ថបទដែលជាប់ទាក់ទង