**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ការបោះជំរំរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ប្រចាំឆ្នាំ២០២៤ នៅចម្ការតាកែនកោះស្នា ស្រុកឈូក ៤ថ្ងៃ ៣យប់ បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ការបោះជំរំរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវតីយើង អនាគតអ្នកដឹកនាំយើង” នៅចម្ការតាកែនកោះស្នា ស្រុកឈូក រយៈពេល៤ថ្ងៃ ៣យប់បានត្រូវបានបញ្ចប់។

ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងសមាជិកាសកម្មទាំងអស់ដែលបានចូលរួមសប្បាយរីករាយយ៉ាងខ្លាំង ដោយសារការបោះជំរំបញ្ចប់ទៅដោយជោគជ័យ និងមានគុណតម្លៃសម្រាប់យុវតីក្នុងភាពជាអ្នកដឹកនាំទៅថ្ងៃអនាគត។

មានប្រសាសន៍ក្នុងពិធីបិទការបោះជំរំរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤  លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតបានថ្លែងថា ជំនួសមុខឱ្យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយ ឫទ្ធិនារីកម្ពុជា ជាទីគោរពដល់ខ្ពង់ខ្ពស់ និងខ្លួនលោកជំទាវផ្ទាល់ សូមសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយ កោតសរសើដ៏ស្មោះស្ម័គ្រ និងសូមវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិកាសកម្មរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែង រៀបចំកម្មវិធីបោះជំរំនេះឱ្យទទួលបានជោគជ័យគួរអោយកត់សម្គាល់។ លទ្ធផលនៃការបោះជំរំនេះ បានឆ្លើយតបទៅតាមអនុសាសន៍ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២៧ របស់សមាគមកាយឫទ្ធិនារីកម្ពុជា “ការចូលជាសមាជិករបស់សមាគមកាយ ឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្តល់ឱ្យសមាជិកនូវ ចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម”។

លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុម និងក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ មិនតែប៉ុណ្ណោះ សមាជិកទាំងអស់ត្រូវបានជំរុញលើកទឹចិត្តឱ្យក្លាយជាកូនល្អ  សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណងបេសកម្ម និងពាក្យស្លោករបស់សមាគមគឺ “កម្លាំងស្ម័គ្រចិត្តដើម្បីកុមារ និងយុវតីកម្ពុជា”។សមាជិកាសកម្មដែលមកពីតាមបណ្តាក្រុង-ស្រុកទាំង៦ នៃខេត្តកំពត ដែលចូលរួមក្នុងពិធីបោះជំរំនេះបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងយល់ឃើញថា ការបោះជំរំលើកនេះពិតជាប្លែក ទាំងទីតាំង សកម្មភាព និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ធ្វើឱ្យពួកគេទទួលបាននូវចំណេះដឹងថ្មី បទពិសោធជីវិតពិត និងអនុស្សារីយ៍ល្អៗក្នុងជីវិតក្រោមដំបូលតង់ក្នុងចម្ការដែលហំព័ទដោយព្រៃភ្នំ រយៈពេលបួនថ្ងៃកន្លងមកនេះ។

ក្រុមយុវតីរំពឹងថា ទៅថ្ងៃអនាគតពួកគេទេទាំងអស់គ្នានឹងឈានទៅសម្រេចបានគោលដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ទៅតាមប្រធានបទដែលបានដាក់ចេញនៅឆ្នាំនេះគឺ “យុវតីយើង អនាគតអ្នកដឹកនាំយើង” ហើយពួកគេនឹងខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីក្លាយជាអ្នកដឹកនាំមួយរូប ដើម្បីចូលរួមអភិវឌ្ឍប្រទេស។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅលើកកម្ពស់ ការអប់រំដល់កុមារី និងយុវតីឱ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹង បទពិសោធន៍ បំណិនជីវិត និងការងារសង្គម ៕

អត្ថបទដែលជាប់ទាក់ទង