**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ

អគ្គលេខាធិការ UN៖ ស៊ូដង់ត្រូវការការពារ ប៉ុន្តែការដាក់ពង្រាយកងកម្លាំង UN មិនទាន់សមស្របនៅឡើយទេ

ញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានលើកសំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ សម្រាប់ការគាំទ្រក្នុងកិច្ចការពារជនស៉ីវិល នៅប្រទេសស៊ូដង់ ដែលកំពុងហែកហួរដោយសង្រ្គាម ប៉ុន្តែ​ថាលក្ខខណ្ឌបច្ចុប្បន្ន មិនទាន់សមស្របឱ្យដាក់​ពង្រាយ​កម្លាំង UN នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ ២០២៤។

លោក Guterres ប្រាប់សមាជិកទាំង ១៥នៃក្រុមប្រឹក្សាសន្តិសុខ ដូច្នេះថា «ប្រជាជនស៊ូដង់ កំពុងរស់នៅក្នុងសុបិន្តអាក្រក់នៃអំពើហិង្សា ដោយជនស៉ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយច្រើនរាប់មិនអស់ទៀត ប្រឈមមុខនឹងអំពើឃោរឃៅ រួមទាំងការរំលោភបំពានផ្លូវភេទ»។ លោកបានទទួលយកការអំពាវនាវរបស់ស៊ូដង់ និងពីក្រុមសិទ្ធិមនុស្ស ឱ្យចាត់វិធានការបង្កើនការការពារជនស៉ីវិល ដោយនិយាយថា មិនទាន់មានការបញ្ជូនកងកម្លាំង UN ទៅការពារជនស៉ីវិលទេ ប៉ុន្តែលោកនឹង​ពិភាក្សា​រក​វិធី​កាត់​បន្ថយ​អំពើ​ហិង្សា ហើយការពារ​ជន​ស៉ីវិលតាមរបៀបផ្សេង។

គួរបញ្ជាក់ថា សង្គ្រាម​បច្ចុប្បន្ន​បាន​បង្កើត​រលក​នៃ​អំពើ​ហិង្សា​​ លើជនជាតិ​ភាគតិច ហើយ​ត្រូវ​បានដាក់បន្ទុកលើកងកម្លាំងទាហានប៉ារ៉ា (RSF)។ ក្រុមសកម្មជននិយាយថា ទាហាន RSF បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៤នាក់ នៅភូមិមួយនៃរដ្ឋ El Gezira ក្នុងឧប្បត្តិហេតុដ៏សាហាវមួយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែ RSF បានបដិសេធធ្វើបាបជនស៉ីវិល ហើយចាត់ទុកសកម្មភាពដែលកើតឡើងនោះ ថាធ្វើទៅលើអ្នកប្រព្រឹត្តអំពើអាក្រក់។

តាមរបាយការណ៍របស់ UN មនុស្សជិត ២៥លាននាក់ ស្មើនឹងពាក់កណ្តាលប្រជាជនស៊ូដង់សរុប កំពុងត្រូវការជំនួយ ខណៈគ្រោះទុរ្ភិក្ស កំពុងកើតមានក្នុងជំរំអ្នកផ្លាស់ទីលំនៅ។ មនុស្ស ១១លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ក្នុងនោះជិត​ ៣​លាន​នាក់​​ ចាកចេញ​ទៅ​កាន់ប្រទេស​ផ្សេង​៕

អត្ថបទដែលជាប់ទាក់ទង