**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា លើកទី២៦ ក្រោមប្រធានបទ «មនុស្សចាស់បរិវត្តកម្មឌីជីថល»

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកទឹកផុស បានរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា លើកទី២៦ ក្រោមប្រធានបទ «មនុស្សចាស់បរិវត្តកម្មឌីជីថល»។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក យ៉ង់ ភារម្យ អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុនសុ វណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត មន្រ្តីរដ្ឋបាលស្រុក លោកយាយ លោកតាចាស់ៗក្នុងស្រុកទឹកផុស និងនិវត្តន៍ជនចំនួន ៥០នាក់ចូលរួមផងដែរ។

លោក យ៉ង់ ភារម្យ បានថ្លែងទៅកាន់អង្គពិធីថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មនុស្សចាស់គ្រប់រូប ត្រូវបានរដ្ឋគាំពារយកចិត្តទុកដាក់ គិតគូរអំពីជីវភាព សុខភាពពួកគាត់នៅគ្រប់មូលដ្ឋានពិសេសនិវត្តន៍ជនចាស់ៗដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ មនុស្សចាស់បានទុកមរតកជាប្រវត្តិសាស្ត្រជាច្រើន និងបទពិសោធន៍ល្អៗដល់ក្មេងជំនាន់ក្រោយមានចំណេះដឹង ចំណេះធ្វើគ្រប់ការងារ ពិសេសគឺកសាងសង្គមគ្រួសារ និងការកសាងសង្គម ជាតិឱ្យមានការរីកចម្រើនលើគ្រប់សម័យកាលកន្លងមក។ឆ្លើយតបចំពោះគុណបំណាច់របស់មនុស្សចាស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយដល់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវប្រារព្ធធ្វើទិវាមនុស្សចាស់ជារៀងរាល់ឆ្នាំដើម្បីដឹងគុណតបគុណដល់មនុស្សចាស់ គឺការគិតគូរអំពីជីវភាពសុខមាភាព ជីវភាពរស់នៅ។ ក្នុងនោះ ក៏បានយកចិត្តទុកដាក់បង្កើតសមាគមមនុស្សចាស់នៅតាមមូលដ្ឋាន ដើម្បីបង្កលទ្ធភាពងាយស្រួលជួយដល់ពួកគាត់គ្រប់ម្រូវការចាំបាច់របស់ពួកគាត់។

ក្នុងឱកាសនេះដែរ លោក យ៉ង់ ភារម្យ សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់សូមផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្លាំងថែមទៀតលើការថែទាំមនុស្សចាស់។ ដោយរៀបចំឱ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែងដើម្បីធានាបានថាមនុស្សចាស់មានភាពកក់ក្តៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់៕

អត្ថបទដែលជាប់ទាក់ទង