**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការប្រឌិតព័ត៌មានរបស់ក្រុម MMO ពាក់ព័ន្ធការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងបង្ខំឲ្យធ្វើការ Call Center ខុសច្បាប់

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានបណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន បានផ្សព្វផ្សាយមួលបង្កាច់លាបពណ៌មកលើកម្ពុជាថា បណ្ដែតបណ្ដោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។

ក្រសួងមហាផ្ទៃ មើលឃើញថា ការផ្សព្វផ្សាយនេះ ផ្ទុយស្រឡះពីវិជ្ជាជីវៈសារព័ត៌មានដោយយករូបភាពពីនេះពីនោះ គ្មានប្រភពច្បាស់ការ ឬយកពីក្រុមអ្នកបង្កើតមាតិការកលុយ តាមប្រព័ន្ធអ៊ីនធឺណេត (MMO) និងយករូបភាពចាស់ៗ ដែលសមត្ថកិច្ចកម្ពុជាធ្លាប់ចុះបង្ក្រាបកន្លងទៅ មកផ្ដុំបញ្ចូលគ្នារួចអត្ថាធិប្បាយបំផ្លើសពីការពិតហាក់បីដូចជា គម្រោងផែនការទុច្ចរិត ធ្វើឱ្យប៉ះពាល់ ដល់ភាពស្អាតស្អំរបស់កម្ពុជាលើឆាកអន្តរជាតិ។ លើសពីនេះ ក្រុម MMO បានយកកម្ពុជាធ្វើជាប្រធានបទបង្កើតមាតិកាផ្សាភ្ជាប់ទៅនឹងរឿងដែលពិភពលោកកំពុងចាប់អារម្មណ៍ ទាក់ទាញអ្នកទស្សនានាំឱ្យមានការភ័ន្តច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។

ដូចបណ្ដារដ្ឋដទៃទៀតដែលកើតមានករណីទាំងនេះ ក្រសួងមហាផ្ទៃ មានឆន្ទៈមុតមាំក្នុងការសហការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់អំពើខុសច្បាប់ផ្សេងៗពាក់ព័ន្ធនឹង Call Center ដែលជាបទល្មើសសកល។ ក្នុងនោះ កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលថ្មីៗនេះ បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ ២០២៤-២០២៨ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដោយមានសមាសភាពចូលរួមពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាប្រតិបត្តិករ។

ទន្ទឹមនឹងនេះ កម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបករណីមិនប្រក្រតីតាមប្រព័ន្ធ Call Center កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ និងបានចុះស្រាវជ្រាវបង្ក្រាបករណីជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រាជធានីភ្នំពេញ កោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀងជាដើម។

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា អំពើខុសច្បាប់ពាក់ព័ន្ធនឹង Call Center នេះ គឺជាបទល្មើសសកលកើតឡើងតាមបណ្ដារដ្ឋជុំវិញពិភពលោកដែលត្រូវរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាប។ ជាការអនុវត្តជាក់ស្ដែង ស្ថានទូតនៃសាមីជនបរទេស តែងសហការជាមួយរដ្ឋដែលមានករណីកើតឡើង។ ក្នុងនោះ កម្ពុជា ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពជាមួយបណ្តាស្ថានទូត បរទេសប្រចាំនៅកម្ពុជា និងបណ្តារដ្ឋដទៃទៀតផងដែរ។

ជាការកត់សម្គាល់ រាល់ពាក្យប្ដឹងរបស់សាមីខ្លួន ភាគច្រើននៅពេលសមត្ថកិច្ច ចុះស្រាវជ្រាវ រកពុំឃើញដូចកម្មវត្ថុបន្តឹងឡើយ តែភាគច្រើនជាករណីរដ្ឋប្បវេណី ទំនាស់កិច្ចសន្យា លក្ខខណ្ឌការងារ ទំនាស់បុគ្គល ឯកជន និងជាលេសដើម្បីបានវិលត្រឡប់ទៅប្រទេសកំណើតវិញជាដើម។

ក្រសួងមហាផ្ទៃ សូមអំពាវនាវសាធារណជន កុំលង់ជឿ និងផ្សព្វផ្សាយបន្ត។ អង្គភាពសារព័ត៌មាន គប្បីគោរពឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ក្រុម MMO កុំតែដើម្បីផលប្រយោជន៍ខ្លួនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់រដ្ឋអធិបតេយ្យ និងត្រូវបញ្ឈប់ជាបន្ទាន់ ចៀសវាងកម្ពុជាប្រើសិទ្ធិស្វ័យការពារតាមច្បាប់ជាធរមាន។

ជាថ្មីម្ដងទៀត ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវរបស់ សម្តេចធិបតី ប៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឆន្ទៈយ៉ាងមុះមុតក្នុងការប្រយុទ្ធប្រឆាំងរាល់អំពើ ខុសច្បាប់ពាក់ព័ន្ធនឹង Call Center និងប្រយុទ្ធប្រឆាំងចរន្តព័ត៌មានក្លែងក្លាយ៕

អត្ថបទដែលជាប់ទាក់ទង