**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យនិស្សិតកម្ពុជា ស្វែងយល់ពីឱកាសបន្តសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាគណៈអធិបតីបើកសម្ពោធកម្មវិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» លើកទី៣ ដែលប្រព្រឹត្តទៅនៅ Factory ភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសាកលវិទ្យាល័យជាច្រើនមកពីប្រទេសក្នុងសហភាពអឺរ៉ុប មាតាបិតា អ្នកអាណាព្យាបាល សិស្សនិស្សិត សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ ។

ពិព័រណ៍សិក្សានេះ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០២៤ នឹងផ្តល់ឱកាសដល់សិស្សនិស្សិតស្វែងយល់ពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់គណៈកម្មការអឺរ៉ុប។

លើកឡើងក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានឱ្យដឹងថា អឺរ៉ុបគឺជាគោលដៅបន្តការសិក្សាដ៏ពេញនិយមមួយដែលមានសាកលវិទ្យាល័យជាច្រើនផ្តល់ជូននូវការអប់រំកម្រិតខ្ពស់សមស្របនឹងតម្លៃ ផ្តល់សញ្ញាបត្រដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងការរស់នៅពោរពេញទៅដោយអរិយធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងភូមិសាស្ត្រដ៏ស្រស់ស្អាត។ ការទស្សនាពិព័រណ៍នេះ នឹងជួយឱ្យសិស្សនិស្សិត អ្នកអាណាព្យាបាលរបស់ពួកគេ អាចស្វែងយល់ពីឱកាសផ្សេងៗដែលសាកលវិទ្យាល័យអឺរ៉ុបផ្តល់ជូន ជាពិេសសគឺ ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅរដ្ឋជាច្រើននៅក្នុងសហភាពអឺរ៉ុប។

មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍សិក្សានៅអឺរ៉ុប ក្នុងរាជធានីភ្នំពេញនាពេលនេះ និងសូមលើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជាចូលរួមស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីសិក្សាជំនាញដែលខ្លួនស្រឡាញ់ ពង្រឹងសមត្ថភាព បង្កើនសក្តានុពល ឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ដោយគូសបញ្ជាក់ថា ការសិក្សានៅអឺរ៉ុប មិនត្រឹមតែទទួលបាននូវចំណេះដឹង និងបទពិសោធសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់ពីភាពចម្រុះនៃទ្វីប វប្បធម៌ និងរបៀបរស់នៅបែបអឺរ៉ុបផងដែរ ជាពិសេសគឺបែបផែននៃការរស់នៅដែលផ្សារភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។

គួរបញ្ជាក់ដែរថា សហភាពអឺរ៉ុប គឺជាស្ថាប័នផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងធំបំផុតគាំទ្រដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋជាសមាជិកសហភាពអឺរ៉ុប បានវិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់វិស័យអប់រំយ៉ាងច្រើននៅទូទាំងសកលលោក៕

អត្ថបទដែលជាប់ទាក់ទង