**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើប្រតិបត្តិករទូរគមនាគមន៍ ចូលរួមបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍ និងគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពី «ការចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ និងទប់ស្កាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍» នៅខេត្តព្រះវិហារ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក មុត ភិសិទ្ធនា អភិបាលរងខេត្ដព្រះវិហារ លោកឧត្ដមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដព្រះវិហារ និងមន្ត្រីរាជការតំណាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តទាំង២៤ បណ្តាសាខាប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍ សរុបប្រមាណ ៩០រូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖
(១)៖ ធ្វើបច្ចុប្បន្នភាពចំណេះដឹងជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត និងប្រតិបត្តិករវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាល អ្នកផ្ទុកមេរោគអេដស៍ និងផលវិបាក គ្រោះថ្នាក់ និងឥទ្ធិពលនៃគ្រឿងញៀន មកលើក្រុមគ្រួសារ និងសង្គមជាតិនិង (២)៖ ដើម្បីបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ ក្នុងពេលដ៏ខ្លីខាងមុខនេះ និងទប់ស្កាត់ ការចរាចរណ៍គ្រឿងញៀន តាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការនិងទិសដៅក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ជាពិសេសចំពោះក្រុមគោលដៅប្រឈមខ្ពស់ និងទប់ស្កាត់ការប្រើប្រាស់ ការជួញដូរ ការចរាចរណ៍គ្រឿងញៀន ដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ និងធនធានមនុស្ស។

នៅក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់វាគ្មិន ដែលបានចំណាយពេល ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗ ពាក់ព័ន្ធនឹងជំងឺអេដស៍ និងបញ្ហាគ្រឿងញៀន។

ឯកឧត្ដមរដ្ឋលេខាធិការ មានសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ខ្ពស់ មានភាពឆ្លាតវៃ ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើជាប់សង្ស័យ ដែលក្រុម ហ៊ុនរបស់ខ្លួន កំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ តាមព្រំដែនគោក ដែនទឹក និងផ្លូវអាកាស។
ចំពោះប្រតិបត្តិករទូរគមនាគមន៍ ទូរសព្ទចល័ត ទាំងអស់ ត្រូវចូលរួមក្នុងការបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍និងគ្រឿងញៀន ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ទូរគមនាគមន៍ ត្រូវយកចំណេះដឹងថ្ងៃនេះ ផ្សព្វផ្សាយបន្តដល់បុគ្គលិកក្រុមហ៊ុន ដើម្បីបន្តគាំទ្រសកម្មភាពជួយសង្គម ក៏ដូចជាសកម្មភាព ចូលរួមជាមួយក្រសួងក្នុងការអនវត្តគោលនយោបាយពហុវិស័យរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង