**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?

បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។

តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?យន្តការសហប្រតិបត្តិការនៃប្រទេស BRICS គឺបង្កើតឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងន័យរួមគ្នាគាំពារផលប្រយោជន៍រួម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងឥទ្ធិពលវិជ្ជមាននៃយន្តការសហប្រតិបត្តិការនៃប្រទេស BRICS បានកើនឡើងជាបន្តបន្ទាប់ មានប្រទេសជាច្រើនបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយប្រទេស BRICS ។ នៅដើមឆ្នាំ ២០២៤ ប្រទេសចំនួនប្រាំរួមមាន អារ៉ាបីសាអូឌីត , អេហ៊្សីប , អេមីរ៉ាតអារ៉ាប់រួម , អ៊ីរ៉ង់ និងអេត្យូពីបានចូលជាសមាជិកផ្លូវការនៃប្រទេស BRICS ដែលបង្កើតបានជា«ប្រទេស BRICS ធំ» ដែលជាការបើកទំព័រយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការនៃប្រទេស«សកលខាងត្បូង» ។

ផ្តើមពីយន្តការសហប្រតិបត្តិការនៃប្រទេស BRICS រហូតដល់ក្លាយជា«ប្រទេស BRICS ធំ» យន្តការនេះបានដើរតួនាទីសំខាន់ក្នុងការគាំពារសន្តិសុខរួម និងជំរុញសន្តិភាពជាយូរអង្វែងរបស់ពិភពលោក ។ បច្ចុប្បន្ន ភ្លើងសង្គ្រាមបានផ្ទុះឡើងនៅតំបន់ជាច្រើនដែលបង្កជាភាពរង្គោះរង្គើ ហើយបញ្ហាខាងសន្តិសុខប្រពៃណីនិងសន្តិសុខមិនប្រពៃណីក៏នៅតែស្ថិតមាន ដូច្នេះ តម្រូវឱ្យមានអ្នកចេញមុខសម្រុះសម្រួលនិងលំនឹងស្ថានការណ៍ដ៏តានតឹងនេះ ក្នុងនោះ ប្រទេស BRICS ជាពិសេសប្រទេសចិនបានដើរតួនាទីដ៏សំខាន់ដូចជាការសម្រុះសម្រួលឱ្យមានការផ្សះផ្សារគ្នានៃបណ្តាប្រទេសអារ៉ាប់ជាដើម ។

កន្លងមក យន្តការសហប្រតិបត្តិការនៃប្រទេស BRICS បានខិតខំគាំពារពហុភាគីនិយមនិងធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ។ ប្រទេសចិនដែលជាសហស្ថាបនិកនៃប្រទេស BRICS បានផ្តួចផ្តើមគំនិតជាប់រហូតមកថា កិច្ចការរបស់ពិភពលោកជាកិច្ចការរបស់យើងទាំងអស់គ្នា ដូច្នេះត្រូវពិភាក្សាជាមួយគ្នាដើម្បីរកដំណោះស្រាយដ៏សមរម្យ ហើយច្បាប់កំណត់អន្តរជាតិត្រូវរួមគ្នាតាក់តែងនិងគោរពប្រតិបត្តិទាំងអស់គ្នា រីឯសមិទ្ធផលនៃអភិបាលកិច្ចសកលក៏ត្រូវចែករំលែកគ្នាផងដែរ ។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំចិនបានគូសរំលេចជាច្រើនលើកច្រើនសាថា ឱកាសអភិវឌ្ឍន៍របស់ប្រទេសចិនគឺជាកាលានុវត្តភាពរបស់ពិភពលោក ប្រទេសចិននឹងបើកចំហជានិច្ចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។

យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ក៏បានជំរុញដល់ការផ្លាស់ប្តូររវាងអរិយធម៌ទីទៃគ្នា និងការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ។ បន្ទាប់ពីការពង្រីកចំនួនសមាជិកហើយបានក្លាយជា«ប្រទេស BRICS ធំ» គឺបានគ្របដណ្តប់លើប្រជាជនចំនួនជាង ៣៥០០ លាននាក់ ដែលបូករួមទាំងទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុបនិងអាមេរិកឡាទីន អាចនិយាយបានថាជាបណ្តុំនៃពិពិធកម្មផ្នែកអរិយធម៌ ។ ការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ការរក្សាសមភាពនិងការគោរពគ្នាក្នុងការប្រាស្រ័យទាក់ទង ការមិនរើសអើងគ្នា វាជាមូលដ្ឋានគ្រឹះសម្រាប់ការរួមរស់នៅដោយសុខដុមរមនា និងបញ្ចៀសនូវជម្លោះផ្សេងៗ ។

យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាការបង្កើនសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ និយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលពីដើមមកមាន«ទឹកមាត់សាប» ការរួមសាមគ្គីគ្នាដើម្បីមូលមតិជាសំឡេងតែមួយគឺមានភាពចាំបាច់ខ្លាំងសម្រាប់ការទាមទារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ពិសេសគឺការស្មើមុខស្មើមាត់ជាមួយប្រទេសជឿនលឿន ។ ក្នុងន័យនេះ សំឡេងដែលបញ្ចេញដោយយន្តការសហប្រតិបត្តិការនៃប្រទេស BRICS ទៅកាន់ពិភពលោកគឺជាសំឡេងស្វែងរកភាពសច្ចយុត្តិធម៌របស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលសហគមន៍អន្តរជាតិមិនអាចមើលរំលងបានឡើយ ។

ខណៈពេលនេះ ពិភពលោក ជាពិសេសគឺបណ្តាប្រទេសកំពុងអភិវឌ្ឍន៍បាននាំគ្នាទន្ទឹងរង់ចាំថា កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ ដែលកំពុងប្រព្រឹត្តទៅនៅក្រុង Kazan ប្រទេសរុស៊្សី ប្រាកដជានឹងនាំមកនូវទស្សនទាននិងដំណោះស្រាយថ្មីៗសម្រាប់ជាប្រយោជន៍រួមរបស់ពិភពលោកនិងឆ្លើយតបនឹងបញ្ហាប្រឈមក្នុងយុគសម័យថ្មី ពិសេសគឺការឈានទៅរកដំណោះស្រាយឱ្យមានការបញ្ចប់សង្គ្រាមនិងអំពើហិង្សា ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិនិងពិភពលោកដ៏សុខដុមរមនាទៅទីបំផុត ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង