**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់កីឡាករអុំទូកទាំងអស់ ត្រូវថែទាំសុខភាព និងសុខសុវត្ថិភាពរបស់ខ្លួន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនទៅប្រគល់ជូនកីឡាករទូក ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់កីឡាករអុំទូកទាំងអស់ ត្រូវថែទាំសុខភាព និងសុខសុវត្ថិភាពរបស់ខ្លួន។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេច តែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋគ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសកម្ពុជាក្រោយពីឆ្លងផុតនៅសង្គ្រាមស៊ីវិលជាយូរ ហើយពេលនេះគឺប្រទេសមានសន្តិភាពបានធ្វើឲ្យពលរដ្ឋមានភាពសប្បាយរីករាយ ហើយការអុំទូកថ្ងៃនេះគឺជាការចូលរួមចំណែករក្សាវប្បធម៌ប្រពៃណី បានបន្សល់ទុកពីដូនតាដល់កូនៗជំនាន់ក្រោយកុំឲ្យបាត់បង់ និងសូមគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានរក្សានិងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា បង្កបរិយាកាសជូនដល់ប្រជាពលរដ្ឋកម្សាន្ត សប្បាយរីករាយក្រោមម្លប់សន្តិភាព។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា កីឡាករទាំងអស់គោរពនូវបទបញ្ជាផ្ទៃក្នុង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយដៃគូ សេចក្តីថ្លៃថ្នូរបស់កីឡាករ ពិសេសត្រូវខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលយកនូវជ័យ ជំនះលើគូប្រកួត ប៉ុន្តែគិតគូរពីសុខភាព និងសុវត្ថិភាព ការឈ្នះចាញ់គឺជារឿងធម្មតាធ្វើយ៉ាងណាត្រូវសប្បាយរីករាយទាំងអស់គ្នា មិនប្រកាន់ឈ្លោះទាស់ទែងនោះឡើយ។

ក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូកងនៅក្នុងខេត្តកំពង់ធំនេះក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រួច បណ្តែតប្រទីប និងស្តង់តាំងពិពណ៌ដាក់នៅផលិតផលផ្សេងៗជាច្រើនមុខ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដែលមកចូលរួម លេងកំសាន្តនៅក្នុងឱកាសនៃពិធីប្រណាំងទូក «ង» និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក «ង» នារសៀលម៉ោង ២នេះ ឲ្យបានច្រើនកុះករដើម្បីញ៉ាំងបរិយាកាសពិធីឲ្យសប្បាយរីករាយ។

នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគបរិភោគដល់កីឡាករទូក ដែលមានបួនទីតាំងដោយឧបត្ថម្ភកីឡាករទូកក្នុងម្នាក់ថវិកា ២ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា ប្រភេទ ទូកដែលត្រូវប្រណាំងរយ:ពេល ២ថ្ងៃនេះ មានទូក ៣ប្រភេទ សរុបទូកចំនួន ៦៦ទូក ក្នុងនោះមានទូកផ្កាចារមានចំនួន ១៦ទូក ទូកខ្នាតអន្តរជាតិមានចំនួន ៤១ទូក និងទូកវែងចំនួន ៩ទូក ដែលមានកីឡាករសរុបចំនួន ២០៨០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង