**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា ចុះពិនិត្យតម្លៃស្រូវ លក់ឲ្យរោងម៉ាស៊ីន៣កន្លែង នៅស្រុកថ្មគោល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែតុលានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) និងសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចុះ ពិនិត្យតម្លៃស្រូវដែលរោងម៉ាស៊ីន ឡាយ សែ រោងម៉ាស៊ីន សៀ ហេង និង រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនបៃតង របស់លោកឧកញ៉ា ភូ ពុយ ដែលបានប្រមូលទិញស្រូវពីកសិករស្ថិតនៅឃុំ គោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ការអញ្ជើញចុះពិនិត្យផ្ទាល់ពីតម្លៃស្រូវនៅតាមរោងម៉ាស៊ីនរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានចាប់ផ្តើម កាលពីព្រឹកថ្ងៃទី ៩ខែតុលា រហូតដល់ថ្ងៃទី១០តុលា ឆ្នាំ២០២៤ តាមបណ្តោយបឹងទន្លេសាប ក្នុងនោះមាននៅខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្របពេលដែលកសិករកំពុង តែជិតបង្ហើយដៃនៃការប្រមូលផលស្រូវ OM 5451 ស្រូវស្រង៉ែ ស្រូវសែនក្រអូប។

តម្លៃស្រូវជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង ដែលរោងម៉ាស៊ីនចំនួន៣ កំពុងតែទិញ គឺតម្លៃ ស្រូវ សែនក្រអូប ទិញ ១៣១០រៀល និងស្រូវស្រង៉ែ តម្លៃ ១០៧០ រៀល ក្នុង១គីឡូក្រាម។

បន្ទាប់ពីបញ្ចប់ការចុះពិនិត្យមើលតម្លៃតាមបណ្តារោងម៉ាស៊ីនរួច ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សារការងារ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់រួមមាន បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងតំណាងខាងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។

នៅក្នុងកិច្ចប្រជុំនោះដែរ គឺបានពិភាក្សាអំពីតំលៃស្រូវ ការទិញស្រូវពីកសិករក្នុងតំលៃតាមទីផ្សារ និងដែលកសិករអាចទទួលយកបាន ការបន្តឥណទាន និងការទំលាក់ឥណទានរបស់ ARDB សម្រាប់ការទិញស្រូវ ក្នុងអត្រាការប្រាក់ទាបដល់វិស័យស្រូវអង្ករ។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានវាយតម្លៃដែរថា មួយរយៈចុងក្រោយនេះ វិស័យស្រូវអង្ករកម្ពុជាយើងមិនមានអ្វីប៉ះពាល់នោះទេ គឺការសំខាន់ការផលិតរបស់កសិករឲ្យបានច្រើន កុំឲ្យខ្វះ និងតម្លៃចុះថោក ហើយការនាំចេញទៅប្រទេសថៃក៏មានបរិមាណច្រើនដែរ ប៉ុន្តែត្រូវគិតអំពី សន្តិសុខស្បៀងរបស់យើងកុំឲ្យអស់ស្រូវពីស្តុក ធ្វើយ៉ាងណាត្រូវគិតពីការផ្គត់ផ្គង់ក្នុស្រុកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង