**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឯកឧត្តមបណ្ឌិត កៅ ថាច និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ចុះជួបម្ចាស់រោងម៉ាស៊ីនចំនួន៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជានៅរសៀលថ្ងៃទី៩ ខែតុលា បានអញ្ជើញចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ៤កន្លែងផ្សេងគ្នា ក្នុងនោះក៏បានពិនិត្យមើលសកម្មភាពនៃការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនដែលកំពុងតែទិញស្រូវពី កសិករស្ថិតនៅស្រុកមង្គលបូរី ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានឹងការចុះជាក់ស្តែងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ក៏បានសាកសួរបន្ថែមពីទីផ្សារស្រូវលក់ឲ្យរោងម៉ាស៊ីននិងលក់នៅវាលស្រែ ដែលកសិករបានប្រមូលផលលក់នៅពេលកន្លងមក មានដូចជា ស្រូវ OM5451 ស្រូវស្រង៉ែ និងស្រូវសែនក្រអូប ដែល ទើបតែប្រមូលទិញចូលរោងម៉ាស៊ីនតាំងពីមុននិងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។

ទាក់ទងនិងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើសុំឲ្យរោងម៉ា ស៊ីនត្រូវ បង្កើតសមត្ថភាពកិនស្រូវថែមទៀត និងទិញស្រូវឲ្យបានបរិមាណច្រើន ដើម្បីកែច្នៃនាំចេញ។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានលើក ឡើងថា ការចុះពិនិត្យជាក់ស្តែងគឺ កសិករលក់ស្រូវនៅបានចំនេញនៅឡើយ ហេតុអ្វីនៅមានពាក្យចចាមអារ៉ាមបង្ហោះលើបណ្ដាញសង្គម យ៉ាងដូច្នេះ តាមពិតរោងម៉ាស៊ីននៅទិញ ក្នុងតម្លៃខ្ពស់ នឹងមានស្ថេរភាពនៅឡើយ។

ការចុះពិនិត្យមើលការប្រមូលផលស្រូវនៅខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យរបស់អគ្គនាយកធនាគារ (ARDB)ក្នុងនោះរួមមាន  គឺទី១ រោងម៉ាស៊ីនកិនស្រូវឈ្មោះ ខៀវ ឃា ទិញស្រូវស្រង៉ែឯកឧត្តមបណ្ឌិ ក្នុងរោងម៉ាស៊ីន តម្លៃចន្លោះ ១០៥០រៀល ទៅ១១០០រៀល ហើយក្នុងមួយ ថ្ងៃទិញបរិមាណ ៣០០ តោន  រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ទិញស្រូវស្រង៉ែពីកសិករមករោងម៉ាស៊ីនផ្ទាល់មានស្រូវ OM 5451 តម្លៃពី ១០៥០ រៀល  និងស្រូវស្រង៉ែ ទិញ តម្លៃពី ១០៧០រៀល ក្នុង១គីឡូក្រាម ។ សម្រាប់រោងម៉ាស៊ីនកិនស្រូវ ហ្វាងលី ទិញតម្លៃ ១០៤០ រៀលស្រូវស្រង៉ែកសិករលក់មករោងម៉ាស៊ីន និងទិញនៅវាលស្រែតម្លៃចន្លោះ ១០២០រៀល ទៅ១០៣០រៀលនិងរោងម៉ាស៊ីនកិនស្រូវ លឹម ឃុនលី ទិញស្រូវស្រង៉ែ តម្លៃ ១០៧០ រៀល ទៅ១១ ២០ រៀលក មុនពិធីបុណ្យភ្ជុំបិណ្ឌ។

យោងតាមម្ចាស់រោងម៉ាស៊ីនខាងលើគឺ គិតត្រឹមថ្ងៃទី៩ ខែតុលានេះ តម្លៃ ស្រូវបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌហើយ នៅមានតម្លៃល្អ នៅតាមតំបន់នីមួយៗ គឺអាស្រ័យលើគុណភាពស្រូវផងដែរជាក់ស្តែងនៅខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។

យោងតាមម្ចាស់រោងម៉ាស៊ីនខាងលើបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី៩ ខែតុលានេះ តម្លៃស្រូវ OM 5451 ស្រូវស្រង៉ែ និងសែនក្រអូប គឺ កសិករអាចលក់បានតម្លៃ មានស្ថិរភាពនៅឡើង មិនដូចការលើក ឡើងតាមបណ្តាញសង្គមនោះឡើយ  ពោល តម្លៃ អាស្រ័យលើគុណភាពស្រូវផងដែរ ដែលមានការប្រើប្រួលទៅតាមតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង