**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

កិច្ចប្រជុំកំពូលអាស៊ាននៅឡាវ ​ថៃបង្ហាញផ្លូវថ្មីមួយ ​ដើម្បីបញ្ចប់​វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា

វៀងចន្ទន៍៖ មេដឹកនាំនៃបណ្តាប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍ បានជួបប្រជុំគ្នានៅប្រទេសឡាវនៅថ្ងៃពុធទី៩ ខែតុលា សម្រាប់កិច្ចប្រជុំកំពូល ដោយប្លុកនេះរំពឹងថានឹងស្វែងរកកូនសោបញ្ចប់សង្រ្គាមស៊ីវិលកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទន្ទឹមនឹងប្រទេសថៃ ជាអ្នកបង្ហាញផ្លូវថ្មីមួយសម្រាប់ដំណោះស្រាយនយោបាយ បន្ទាប់ពីខិតខំប្រឹងប្រែង ដើម្បីសន្តិភាពក្នុងតំបន់ដែលមានការរីកចម្រើនតិចតួច។

ចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១ មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលប៉ះពាល់ដល់មនុស្សចំនួន៥៥លាននាក់។ រហូតមកដល់ពេលនេះ របបយោធាដែលកំពុងកាន់អំណាច មិនព្រមពិភាក្សាជាមួយគូប្រជែងរបស់ខ្លួនឡើយ ហើយថែមទាំងចាត់ទុកក្រុមប្រដាប់អាវុធទាំងនោះជា «ភេរវករ» ទៀតផង។ ថៃបានចំណាយពេលក្នុងសប្តាហ៍នេះ ដើម្បីពិគ្រោះយោបល់ក្រៅផ្លូវការជាមួយសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីព្យាយាមស្វែងរកផ្លូវចេញពីជម្លោះដែលមិនអាចដោះស្រាយ និងបានធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ។

លោក នីកនឌិច បាឡាំងគូរ៉ា (Nikorndej Balankura) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «យើង​ចង់​ឃើញ​មានដំណោះស្រាយ​នយោបាយ។ ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសសមាជិកទាំងអស់ ដូច្នេះ នឹងមានកិច្ចខិតខំប្រឹងប្រែងអាស៊ានរួមគ្នា ដែលអាចនាំទៅរកសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ លោកបន្ថែមថា គំនិតផ្តួចផ្តើមរបស់ប្រទេសថៃ នឹងបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងសន្តិភាពអាស៊ាន ដែលមានស្រាប់ ប៉ុន្តែភ្លាមៗនេះប្រហែលជាមិនពាក់ព័ន្ធនឹងប្រទេសក្រៅតំបន់នោះទេ។

យ៉ាងណា ផែនការសន្តិភាពរបស់អាស៊ាន ឬ «កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច» មិនមានការរីកចម្រើនទេ។ កាលពីប៉ុន្មានខែមុន ថៃបានស្នើប្រទេសជិតខាងដ៏មានឥទ្ធិពលផ្សេងទៀតរបស់មីយ៉ាន់ម៉ា ដូចជា៖ ចិន និងឥណ្ឌា អាចនឹងដើរតួនាទីក្នុងកិច្ចប្រឹងប្រែងសន្តិភាព។ ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានអះអាងថា អាស៊ានបានប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែឡាវមានវិធីសាស្ដ្រផ្ទាល់ខ្លួន ដើម្បីដោះស្រាយ។ លោកក៏បាន​បាន​ថ្លែង​ថា «​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​សហការ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​របៀប និង​គោលការណ៍​អាស៊ាន។

សង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា និងបញ្ហាដ៏រសើបនៅសមុទ្ទចិនខាងត្បូង គឺជាបញ្ហាសំខាន់ សម្រាប់កិច្ចប្រជុំមេដឹកនាំអាស៊ាននៅរដ្ឋធានីវៀងចន្ទន៍ ដែលនឹងចូលរួមដោយនាយករដ្ឋមន្ត្រី និងអ្នកការទូតកំពូលមកពីមហាអំណាចក្នុងតំបន់ និងពិភពលោក។  រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន, នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី, នាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្គើរូ អ៊ីហ្ស៊ីបា, នាយករដ្ឋមន្ត្រីចិន លោក លី ឈាង និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គី ឡាវរ៉ូវ ស្ថិតក្នុងចំណោមអ្នកចូលរួមទាំងអស់៕ 

អត្ថបទដែលជាប់ទាក់ទង