**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំណល់ឆ្លងរោគ

ភ្នំពេញ៖ នាថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានផ្តល់សេវាថែទាំ ពិនិត្យព្យាបាលជំងឺឱ្យពួកគាត់ចេះ ធ្វើការបែងចែក ការប្រមូល ការធ្វើប្រព្រឹត្តកម្ម និងការចោល ឬដុតចោលចុងក្រោយឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ និងប្រកាន់យកនូវការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តដោយប្រើ 5S ដែលជាវិធីសាស្រ្តពីប្រទេសជប៉ុន ដោយផ្តោតលើប្រសិទ្ធភាព និងការលុបបំបាត់សំណល់៖ តម្រៀប កំណត់ ចាត់ចែង ធ្វើស្តង់ដា និងនិរន្តរភាព។

ក្នុងនាមជាប្រធានគណៈកម្មការជាតិ គ្រប់គ្រងការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ នៃក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ មានមោទនភាពក្រៃលែង និងសូមអបអរសាទរសិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ពង្រឹងពង្រីកសមត្ថភាពខ្លួនដើម្បីចូលរួមចែករំលែក ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់បន្ថែមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលថា ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្របានត្រឹមត្រូវ រួមចំណែកសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយការចម្លងរោគ និងគ្រោះថ្នាក់សុខភាពដល់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសាររួមទាំងប្រជាជនទូទៅ និងមានបរិស្ថានល្អស្អាត។ ឯកឧត្តមសាស្ត្រាចារ្យថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ដែលបានជួយដល់វិស័យសុខាភិបាល ជាពិសេសភាគីជប៉ុនដែលបានផ្តល់នូវចំណេះដឹង និងបច្ចេកវិទ្យាទំនើបសម្រាប់ប្រព្រឹត្តិកម្មសំណល់ឆ្លងនៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ និងបង្រៀនដោយអ្នកជំនាញជប៉ុនពីអង្គការ JICA និងមានសិក្ខាកាមចូលរួមមានពីមន្ត្រីនាយកដ្ឋានមន្ទីរពេទ្យចំនួន ៩នាក់ និងចំនួន២៣នាក់មកពីបណ្តាខេត្តចំនួន១០ ជាខេត្តគោលដៅដែលនឹងកំពុងតម្លើងឡដុតសំណល់វេជ្ជសាស្ត្រចំនួន ២៩គ្រឿងរបស់ប្រទេសជប៉ុន ៕

អត្ថបទដែលជាប់ទាក់ទង