**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តកណ្ដាល លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើលំហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ និងឈានទៅបន្តការសិក្សានៅឧត្តមសិក្សាបន្តទៀត។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងកំណែទម្រង់របស់ក្រសួង អប់រំយុវជន និងកីឡា សិស្សានុសិស្សទាំងអស់ ត្រូវតែមានសមត្ថភាព ហើយអ្នកចេះគឺជាប់ ដូច្នេះសមត្ថភាពដែលក្មួយៗទាំងអស់ បានខិតខំយកចិត្តទុកដាក់រៀនក្នុងរយៈពេលកន្លងមក ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពនៅពេលនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ និងឈានទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្តទៀត។

ជាងនេះទៀតឯកឧត្តមអភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្ត សម្រាប់សិស្សានុសិស្សដែលជាប់និទ្ទេស A ឯកឧត្តមនឹងផ្ដល់ម៉ូតូមួយគ្រឿង សម្រាប់ធ្វើដំណើរបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ពិសេសទទួលបាននិទ្ទេសល្អផងដែរ។

លោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្ដាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨មណ្ឌល ស្មើនឹង ៤៥១បន្ទប់ នៅតាមសាលាក្នុងក្រុង-ស្រុក ចំនួន៦ រួមមាន៖ ក្រុងតាខ្មៅ មាន ៤មណ្ឌល, ស្រុកស្អាង មាន ៣មណ្ឌល, ស្រុកកណ្ដាលស្ទឹង មាន ៣មណ្ឌល, ស្រុកកៀនស្វាយ មាន ២មណ្ឌល, ស្រុកពញាឮ មាន ៣មណ្ឌល និងស្រុកខ្សាច់កណ្តាល មាន ៣មណ្ឌល មានបេក្ខជនចុះឈ្មោះប្រឡង ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងបញ្ជីប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១១,១១៥នាក់។ បេក្ខជនចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត ៣,១០៨នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ៦,៦២១នាក់។ បេក្ខជនស្វៃរិនចំណេះទូទៅ ថ្នាក់វិទ្យាសាស្រ្ត ០៨នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ១,០៩៥នាក់។ បេក្ខជនបំពេញវិជ្ជា ថ្នាក់វិទ្យាសាស្រ្តសង្គម ២៦២នាក់។ បេក្ខជនស្វៃរិនបំពេញវិជ្ជា ថ្នាក់វិទ្យាសាស្រ្តសង្គម ២១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង