**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន​ ជូន​កងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងប្រទេស និងក្រៅប្រទេស និងប្រគល់ភារកិច្ចសំខាន់ៗ​ចាំបាច់​មួយ​ចំនួន​ និងការត្រៀមបម្រុងកងកម្លាំងអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ដែល​កេីតមានឡេីងជាយថាហេតុ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពី​សភាពការណ៍​ថ្មី​ៗ ដែលកេីតមានឡេីង​នៅមជ្ឈឹម​បូព៌ា​ រវាង​អុីស្រាអែល​ និង​ លីបង់​ និងរវាង​អុីស្រាអែល​ ជាមួយ​អុីរ៉ង់​ ដែល​កំពុង​មាន​ភាព​តានតឹង​ ព្រមជាមួយនោះ​ក៍បាន​គូស​បញ្ជាក់​បន្ថែម​អំពី​សង្គ្រាម​រវាង​រុស្សី​ និង​អ៊ុយក្រែន​ ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ​ ។ ដោយ​ឡែក​នៅ​ ប្រទេស​កម្ពុជា​យើង​មាន​សុខ​សុខសន្តិភាព​ ពេញលេញ​ ដូច្នេះ​យើង​ត្រូវ​ថែរក្សា​សុខសន្តិភាព​នេះ​ឲ្យ​នៅ​គង់​វង្ស​ជា​រៀង​រហូត​ ។ ហេីយ​នៅ​ក្នុង​សប្តាហ៍​នេះ​ផងដែរ​ មាន​ជន​ម្នាក់​នៅ​ក្រៅ​ប្រទេស​ ដែល​បាន​រំលោភ​បំពានរដ្ឋធម្មនុញ្ញ​ជេរប្រមាថ​ព្រះមហាក្សត្រ​ដែល​ជាទី​គោរព​សក្ការៈ​នៃ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ត្រូវ​បាន​សមត្ថកិច្ច​នៃរាជរដ្ឋា​ភិបាល​កម្ពុជា​ សហការ​ជាមួយសមត្ថកិច្ច​នៅប្រទេស​ម៉ាឡេស៊ី​ ចាប់​ឃាត់​ខ្លួន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​ដេីម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសេីរ​ដល់​កងកម្លាំង​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​រួម​សហការ​ជាមួយ​កងកម្លំាង​ប្រដាប់​អាវុធ​ទាំង​បី​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​កិច្ចការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជាជន​ជួប​ជុំ​ក្រុម​គ្រួសារ​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ​ ហេីយ​បាន​ប្រគល់ភារកិច្ច ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសេឹករងកំពង់ធំ ត្រូវ​អនុវត្តន៍​នូវ​ភារកិច្ច​ចាំបាច់​មួយ​ចំនួនចំពោះមុខ​មាន​ដូចជា​៖​ ទីមួយ ត្រៀមរៀបចំយុទ្ធដំណើរទ័ព ដែលប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងត្រៀមបិទវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៤ នៅពេលខាងមុខ។ ទីពីរ ត្រូវបន្ត​ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់​ មានសុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ឲ្យ​ទទួល​បាន​ជោគជ័យ​ ។ និងទីបី ត្រូវ​បន្តត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ពិសេស​គ្រោះ​ទឹក​ជំនន់​ ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

អត្ថបទដែលជាប់ទាក់ទង