**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត ពេលដែលអគារមួយដួលរលំ ក្នុងទីក្រុង Mumbai ខណៈភ្លៀងមូសុង បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសឥណ្ឌា**រុស្ស៉ីបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន៥១៩គ្រឿងរបស់អ៊ុយក្រែន**ចិនប្រកាសទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលនៅមហាសមុទ្រប៉ាស៉ីហ្វិក**អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ**អភិបាលរងខេត្តឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់តម្លៃបំផុតដល់មនុស្សវ័យចាស់**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះសួរសុខទុក្ខយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ**សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ ឃាត់ខ្លួនក្មេងទំនើងម្នាក់ យកមកធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកយកទៅអប់រំបន្ត**ឧត្តមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យដំណើរការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំណាកស្រុក តាមបណ្តាខេត្តនានា នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប**ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ**ក្រសួងការពារជាតិ៖ ផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ នៅភូមិថ្មដូន ឃុំគោកមន បណ្តាលឱ្យរបួសយោធិន ៤នាក់ ក្នុងពេលដើរល្បាត**បទវិភាគ៖​៖ហេតុអ្វីបានជា”ការផលិតដោយចិន”​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅទូទាំងពិភពលោក?**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង

កម្ពុជា-បង់ក្លាដែស ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងការផ្លាស់ប្ដូរទស្សនកិច្ចយោធា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន អនុព័ន្ធយោធាបង់ក្លាដេសប្រចាំកម្ពុជា និង វរសេនីយ៍ឯក ណាមូស សាដាត ប្រធានប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែស ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការ។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពពេញលេញដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃព្រឹត្តិការណ៍ធំៗដែលសម្រេចបាន រួមមាន: ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០.៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា បង់ក្លាដែស ដែលបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពី១៩៧៣ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ
ត្រូវបានបន្តពង្រឹងពង្រីក និងលើកកម្ពស់ជាច្រើនវិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ពិសេសការនាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដេស។

ដោយឡែកលើវិស័យយោធា នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាលំដាប់ ដោយក្រុមការងាររបស់ក្រសួងការពារជាតិនៃប្រទេសនីមួយៗ កំពុងពិភាក្សា និងរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ។

នាយឧត្តមសេនីយ៍ បន្តថា កន្លងមកកងទ័ពបង់ក្លាដេសក៏ធ្លាប់បានបញ្ជូនសិក្ខាកាមមកចូលរួមវគ្គហ្វឹកហ្វឺនគ្រូបង្គោលបច្ចេកទេសដោះមីននៅកម្ពុជា និងបានថ្លែងអំណរគុណដល់កងទ័ពបង់ក្លាដេស ដែលបានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការទទួលយកសិក្ខាកាមទៅសិក្សាវគ្គបញ្ជាការសេនាធិការនៅប្រទេសបង់ក្លាដែស។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជំរុញឲ្យកងទ័ពប្រទេសទាំងពីរបន្តពង្រឹងពង្រីកសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្ដូរពត៌មានឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ជាដើម។

ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការអនុញ្ញាតឲ្យប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែសចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណអគ្គមេបញ្ជាការដែលបានផ្ដល់ព័ត៌មានស្តីពីសភាពការណ៍នៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន បានបញ្ជាក់ថា កម្ពុជានិងបង់ក្លាដែស នៅលើវិស័យយោធា មានផ្នែកជាច្រើនដែលអាចសហការជាមួយគ្នាបាន ដោយសង្ឃឹមថានៅពេលអនាគតប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានវាយតម្លៃខ្ពស់ចំពោះមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដែស ដែលបានទទួលសិក្ខាកាមជាច្រើនប្រទេសឲ្យចូលរៀន ដោយ នាយសេនីយ៍ បានស្នើដល់កងទ័ពបង់ក្លាដែស ដើម្បីផ្តល់ឲ្យវិទ្យាស្ថានបញ្ជាការសេនាធិការកម្ពុជា បានទៅធ្វើទស្សនកិច្ច ដកបទពិសោធន៍៕

អត្ថបទដែលជាប់ទាក់ទង