**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ សុទ្ធតែមានការចូលរួមឧបត្ថម្ភគាំទ្រ ពីកម្លាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ សុទ្ធតែមានការចូលរួមឧបត្ថម្ភគាំទ្រពីកម្លាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការលះបង់ធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន នៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។

ការថ្លែងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាដកបទពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយអង្គភាព ស្ថាប័នស៊ីវិល ទិសយោធភូមិភាគទី៥ ក្រោមប្រធានបទ ” រួមគ្នាពង្រឹងខឿនការពារជាតិ ” នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសុភមង្គល ទីរួមខេត្តបាត់ដំបង ។

អគ្គមេបញ្ជាការ បានគូសបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយជាច្រើនក្នុងការវិនិយោគលើវិស័យយោធា ក្នុងនោះ មានគោលនយោបាយការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ពជាមួយអង្គភាពស្ថាប័នស៊ីវិល ដើម្បីលើកតម្លៃនៃពលិកម្មដ៏ធំធេងរបស់កងទ័ព និងការធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចការពារបូរណភាពទឹកដី។

បើតាមការបញ្ជាក់របស់អគ្គមេបញ្ជាការ គោលនយោបាយនេះត្រូវបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាពីសមរភូមិក្រោយ ដោយឈរលើទស្សនៈសិល្បនៃការចែករំលែក តាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន គឺ«សមរភូមិក្រោយជួយសមរភូមិមុខ» និង«ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។

អគ្គមេបញ្ជាការ បានសម្តែងនូវដឹងគុណជានិច្ចពុំអាចបំភ្លេចបាន ចំពោះការជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដល់កងយោធពលខេមរភូមិន្ទជារៀងដរាបមក ដោយសម្តេច គឺជា«អគ្គភ័ស្តុភារជាន់ខ្ពស់» ដែលកងយោធពលខេមរភូមិន្ទ ពុំអាចខ្វះបាន។

បន្ថែមលើសនេះ សម្តេច ក៏តែងបានយកចិត្តទុកដាក់ជួយធានាលំនឹងជីវភាពរបស់កងទ័ព និងគ្រួសារកងទ័ព តាមរយៈការផ្តល់ដីធ្លី ផ្ទះសម្បែង ថវិកា សម្ភារៈ និងការចលនាបណ្តាក្រសួងជំនាញមួយចំនួនឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម។

អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះអង្គភាពកងទ័ព ស្ថាប័នស៊ីវិល បណ្តាក្រុមហ៊ុនឯកជន សប្បុរសជននានា ដែលបានខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពទទួលបានលទ្ធផលល្អប្រសើរ និងបានអំពាវនាវឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការចងសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ និងបម្រើដល់យុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ។

នៅចុងបញ្ចប់ អគ្គមេបញ្ជាការ ក៏បានក្រើនរម្លឹកឲ្យកងយោធពលខេមរភូមិន្ទ ការពារឱ្យខាងតែបានសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះក្នុងតម្លៃណាក៏ដោយ ហើយបង្ក្រាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព និងបង្ករវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី៕

អត្ថបទដែលជាប់ទាក់ទង