**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី

ឯកឧត្ដម លី ច័ន្ទតុលា អញ្ជើញបើកកម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាដែលប្រារព្ធធ្វើនៅទីលានវាយសី T (T-Badminton Court)។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមប្រធាន បានថ្លែងថាក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវីធីប្រកួតវាយសីពានរង្វាន់គណៈមេធាវីជារៀងរាល់ឆ្នាំប្រកបដោយជោគជ័យដែលឆ្នាំនេះជាឆ្នាំទី៣ និងជាឆ្នាំដ៏ពិសេសផងដែរ។ អ្វីដែលពិសេសគឺនៅត្រង់ថាបន្ថែមពីកម្មវិធីក្នុងក្របខ័ណ្ឌ គណៈមេធាវីបានរៀបចំកម្មវិធីប្រកួតវាយសីមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី១ ដែលមានការអញ្ជើញចូលរួមពីសហភាតាមេធាវីពីបរទេសសរុបចំនួន ៧០នាក់ ដែលក្នុងនោះ មានកីឡាករវាយសីចំនួន ៤២នាក់ ត្រូវនឹង ២១គូរ មកពីបណ្តាប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសថៃ ប្រទេសឥណ្ឌា និងប្រទេសជប៉ុន។ ក្រៅពីកីឡាករវាយសីក៏មានកីឡាករ បាល់ទាត់មួយក្រុមពីគណៈមេធាវីនៃរដ្ឋបុមបេ ប្រទេសឥណ្ឌាផងដែរ។ លើសពីនេះទៅទៀតយើងមានសហភាតាសរុបចំនួន ១៥៨នាក់ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រកួតនេះនៅក្នុងប្រភេទពានរង្វាន់ផ្សេងៗទៀតដែលរៀបចំដោយអនុគណៈកម្មការកីឡាវាយសីគណៈមេធាវីកម្ពុជា។

ឯកឧត្ដមប្រធាន បានបញ្ចាក់ផងដែរថា គណៈមេធាវីតែងតែគិតគូរអំពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់បងប្អូនសហភាតាដែលប្រកបវិជ្ជាជីវៈមេធាវី ដែលជាវិជ្ជាជីវៈមួយទាមទារឱ្យយើងធ្វើការងាយនឿយហត់ច្រើនម៉ោង ប្រើប្រាស់ពេលវេលាក្នុងការស្រាវជ្រាវរាវច្បាប់សម្រាប់ការពារកូនក្តី តាមរយៈសកម្មភាពកីឡានេះ ឯកឧត្ដមប្រធាន ជឿរជាក់ថាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយនូវបញ្ហាតានតឹងរបស់របស់បងប្អូនសហភាតាយើង។

លើសពីនេះទៅទៀត ឯកឧត្ដមប្រធាន ក៏បានសម្តែងនូវគារវកិច្ចនិងបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមាន សហភាតាជាតិ និងអន្តរជាតិដែលបានឆ្លៀតពេលពីការងារដ៏មមាញឹក និងចំណាយ ធនធានពេលវេលាដ៏មានតម្លៃក្នុងការធ្វើដំណើរចូលរួមក្នុងកម្មវិធីប្រកួតនេះ។

ជាការឆ្លើយតប តំណាងស្ថាប័នគណៈមេធាវីបរទេស ក៏បានសូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដមប្រធាន ដែលបានផ្តល់កិត្តិយកក្នុងការអញ្ចើញពួកគេមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាកើតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្ដមប្រធាន ទៅលើការរៀបចំក៏ដូចជាការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនទៅកាន់សមាជិកនីមួយៗនៃគណៈប្រតិភូតំណាងស្ថាប័នគណៈមេធាវីបរទេស ៕

អត្ថបទដែលជាប់ទាក់ទង