**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយមេចារឹក (MC2) ក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយមេចារឹក (MC2) និងសំណង់សិល្បការមួយចំនួន ដែលបម្រើដល់ការងារបង្កបង្កើនផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

គួរជម្រាបជូនថា ប្រឡាយមេចារឹក ជាប្រឡាយមេចាស់វស្សា ដែលកសាងឡើងក្នុងឆ្នាំ១៩៧៧ មានតួនាទីទទួលយកទឹកពីស្ទឹងពោធិ៍សាត់ និងផ្ទៃរងទឹកភ្លៀង ក្នុងតំបន់ជួរភ្នំក្រវាញ មកធ្វើការស្រោចស្រពបន្ថែម លើផ្ទៃដីកសិកម្មក្នុងស្រុកកណ្ដៀង ប្រមាណ៥ពាន់ហិកតា។ កាលពីអំឡុងរដូវវស្សាឆ្លាំកន្លងៗទៅ ប្រឡាយមេចារឹក បានទទួលរងជំនន់ទឹកភ្លៀង ពីជួរភ្នំក្រវាញ បណ្ដាលឱ្យហូរច្រោះដាច់ភ្លឺ និងតួប្រឡាយជាច្រើនកន្លែង ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការឆ្លងកាត់ទៅមក និងខ្វះទឹកប្រើប្រាស់ ក៏ដូចជាការស្រោចស្រពការងារបង្កបង្កើនផលកសិកម្ម។

ក្រោយពីការស្ដារប្រឡាយមេនេះឡើងវិញ ប្រជាពលរដ្ឋប្រមាណ ជិត២ពាន់គ្រួសារ ក្នុងភូមិចំនួន៩ នៃឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្ដៀង ទទួលបានប្រឡាយមេនាំទឹកមកស្រោចស្រពបន្ថែម លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ស្រូវវស្សាចំនួន៩៧៥ហិកតា ស្រូវប្រាំងចំនួន១,១២៥ហិកតា និងដំណាំរួមផ្សំចំនួន២០ហិកតា។ ដោយឡែកភ្លឺប្រឡាយមេ បានក្លាយជាផ្លូវ សម្រាប់ធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានឱ្យដឹងថា វឌ្ឍនភាពនៃគម្រោងនេះ សម្រេចបាន១០០%ហើយ ដែលក្នុងនោះរួមមាន៖
ទី១៖ ការស្ដារប្រឡាយមេ ប្រវែង៥ពាន់ម៉ែត្រ
ទី២៖ ជួសជុលភ្លឺប្រឡាយមេសងខាង ប្រវែង៥ពាន់ម៉ែត្រ
ទី៣៖ ក្រាលក្រួសក្រហម ប្រវែង៥ពាន់ម៉ែត្រ
និងទី៤៖ ជួសជុល និងសាងសង់សំណង់សិល្បការ្យ ចំនួន៣កន្លែង។

ឆ្លៀងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បាននាំយកអង្ករ មី និងថវិកាមួយចំនួន ដើម្បីចូលរួមបុណ្យសពបងប្អូនគ្រួសារកសិករ ដែលទើបនឹងទទួលមរណភាពថ្មីៗ ក្នុងភូមិព្រៃសង្គម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង