**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

រដ្ឋមន្ត្រីអប់រំ៖ និស្សិតកម្ពុជាចេញទៅសិក្សានៅប្រទេសចិន បានរួមចំណែកដល់ការទាក់ទាញវិនិយោគ និងទេសចរចិនមកកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា និស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសចិន ក្រៅពីពួកគេបានចូលរួមចំណែកពង្រឹងចំណងមិត្តភាពកម្ពុជា-ចិនហើយនោះ ពួកគេ ក៏ចូលរួមចំណែកទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនមកកម្ពុជា ក៏ដូចជាមកការអភិវឌ្ឍ នូវគម្រោងហេដ្ឋារចនាសម្ព័នសំខាន់ៗ ដូចជា ផ្លូវ ស្ពាន និងផ្លូវល្បឿនលឿនជាដើម។

ក្នុងពិធីអបអរសាទរ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ឱកាសដល់យុវជនដែលបានទៅសិក្សានៅប្រទេស ក្នុងការបង្កើតក្រុមហ៊ុន ក៏ដូចជាបន្តទាក់ទាញ អ្នក វិនិយោគ និងទេសចរចិន ជាពិសេសគឺរក្សាពូនជ្រំនូវទំនាក់ទំនងមិត្តភាពកម្ពុជានិងចិននៅក្នុងយុគ្គសម័យថ្មី ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននឹងជំរុញការបង្រៀនភាសាចិន ដើម្បីបំពេញតម្រូវការងារផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្ដមជំរុញ និស្សិតដែលទទួលអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន ត្រូវចេះស្វែងយល់ពីភាពខ្លាំងរបស់ចិន លើជំនាញដែលខ្លួនរៀន ដើម្បីយកចំណេះដឹងទាំងអស់នោះ មកចូលរួមអភិវឌ្ឍន៍កម្ពុជា ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ដំណើរជីវិតសិក្សានៅប្រទេសចិន នឹងក្លាយជាបទពិសោន៍មួយដ៏មានតម្លៃបំផុត នៅក្នុងឆាកជីវិតសិក្សាក្នុងនាមជានិស្សិត ដោយមិនត្រឹមតែសិក្សាលើជំនាញប៉ុណ្ណោះទេ អ្វីដែលសំខាន់ គឺអាចស្វែងយល់បានស៊ីជម្រៅ អំពីវប្បធម៌ប្រពៃណីរស់នៅ របស់ប្រជាជនចិនក្នុងយុគសម័យថ្មី ។ មួយវិញទៀត ក៏បានសិក្សាពីសុភមង្គលដែលលេចចេញពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយមចិន ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេស សង្គមនិយមទំនើបកម្រិតមូលដ្ឋាន នៅឆ្នាំ២០៣៥ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០ ហើយទន្ទឹមនឹងការខិតខំរៀនសូត្រយកចំណេះដឹង មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនេះ ក៏ត្រូវអនុវត្តន៍ និងគោរពឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់នៃប្រទេសគេផងដែរ ។

លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺផ្អែកលើប្រជាជន ហើយអនាគតចំណងមិត្តភាព រវាងប្រទេសទាំងពីរ គឺផ្អែកលើយុវជន ហើយយុវជននេះទៀតសោត ជាកម្លាំងយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នៃចំណងមិត្តភាពរវាងចិន និងកម្ពុជា។

លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតអាហារូបណ៍កម្ពុជា-ចិន (ស.ន.ក.ច) និងជាជំនួយការសម្ដេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា មកដល់នឹងពេលនេះ មានរយៈពេល៧ឆ្នាំមកហើយ ដែលសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្សចំនួន ១ ២០០នាក់ ទៅសិក្សានៅប្រទេសចិន (២៦ខេត្ត និងក្រុង) ហើយក្នុងពេលនេះដែរ ក្នុងចំណោមនិស្សិតចំនួន ជាង២០០នាក់ នៅក្នុងកម្មវិធីនេះមានចំនួន ១៧៤នាក់ ដែលទទួលបានអាហារូបករណ៍ ចេញទៅសិក្សានៅប្រទេសចិន ក្នុងពេលដ៏ខ្លីខាងមុខលើមុខជំនាញជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង