**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

លោកជំទាវ ឡោក ខេង អនុញ្ញាតឱ្យ លោកស្រី Dr Marianna Trias តំណាងឱ្យអង្គការWHO ប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមដោយលោកជំទាវ មុំ សណ្តាប់ សមាជិកគណៈកម្មការទី៦នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកស្រី Dr Marianna Trias តំណាងឱ្យអង្គការWHO ប្រចាំនៅកម្ពុជា លោក Dr Lluis Vinals Torres ប្រធានផ្នែកប្រព័ន្ធសុខាភិបាលនៃការិយាល័យWHOប្រចាំតំបន់ប៉ាសុីហ្វិកខាងលិច និងសហការីចូលជួបសំណេះសំណាលពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ក្នុងជំនួបពិភាក្សានេះមានគោលបំណងស្តាប់បទបង្ហាញរបស់អង្គការWHO សម្រាប់ជាគន្លឹះចូលរួមក្នុងកិច្ចប្រជុំនៃវេទិកាសមាជិកសភាអាសុី ប៉ាស៊ីហ្វិកលើកទី៨ស្តីពីសុខភាពជាសកល ( Asia Pacific Parliamentarian Forum on Global Health ) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងព័រវីឡា នៃសាធារណរដ្ឋវ៉ាណូទូ(Vanuatu)។

ឆ្លៀតឱកាសនោះ លោកស្រី Dr Marianna Trias បានមានប្រសាសន៍លើកឡើងនូវចំនុចសំខាន់ៗជាច្រើនទាក់ទងការបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅក្នុងវេទិការសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសកល ដែលប្រព្រឹត្តិនៅប្រទេសវ៉ាណូទូ(Vanuatu) នាខែកញ្ញាមុខនេះ ព្រមទាំងបានស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វេីជាម្ចាស់ផ្ទះសម្រាប់វេទិការសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសកល ( Asia Pacific Parliamentarian Forum on Global Health ) លេីកទី៩ នៅឆ្នាំ២០២៦ខាងមុខនេះ។

ទន្ទឹមនឹងនោះដែរ លោកជំទាវ ឡោក ខេង បានថ្លែងអំណរ គុណដល់ភាគី WHO ដែលបានផ្តល់មតិយោបល់ជាច្រើន ដេីម្បីជាធាតុផ្សំមួយសម្រាប់ចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសវ៉ាន់ណាទូនាពេលខាងមុខនេះ និងផ្តល់ទំនុកចិត្ត ការជឿជាក់នៃសភាកម្ពុជា ក្នុងការធ្វេីជាម្ចាស់ផ្ទះនៃវេទិកានេះ នាឆ្នាំ២០២៦។

លោកជំទាវប្រធាន បានលេីកឡេីងពីសមិទ្ធផលសម្រេចបាន នៃគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល គឺការគ្របដណ្តប់សុខភាពជាសកលនិងបង្ហាញពីគោលដៅក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង និងជំងឺផ្សេងៗទៀតពិសេសគណៈកម្មការបានយកចិត្តទុកដាក់ខ្លាំងលើជំងឺមិនឆ្លង។

ជាមួយគ្នានេះលោកជំទាវប្រធានបានបង្ហាញពីលទ្ធផលជាច្រើននៃកិច្ចសហការណ៍ល្អរវាងគណ:កម្មការទី៨ ជាមួយ WHO ទាំងថ្នាក់តំបន់ និងប្រចាំកម្ពុជានាកន្លងមក និងឱ្យWHO រក្សានូវកិច្ចសហការដ៏ល្អនេះបន្តទៅទៀតដេីម្បីលេីកកម្ពស់ការយល់ដឹងពីហានិភ័យនៃជំងឺមិនឆ្លងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការបណ្តុះបណ្តាលជនបង្គោលនៅថ្នាក់ក្រោមជាតិ ពិសេសគឺតាមភូមិ ឃុំ សង្កាត់ ដែលនៅជិតប្រជាជន។ ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសកល ( Asia Pacific Parliamentarian Forum on Global Health ) លោកជំទាវ ឡោក ខេង នឹងរាយការណ៍ស្នេីសុំការសម្រេចឯកភាពពីសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាជាមុន សិន ហេីយលោកជំទាវក៏បានស្នេីសុំអោយភាគី WHO ជួយដល់កម្ពុជាលើផ្នែកថវិកា និងបច្ចេកទេស។

ទីបញ្ចប់នេះលោក Dr Lluis Vinals Torres បានបង្ហាញនូវក្តីសង្ឃឹមបន្ទាប់ពីលោកជំទាវត្រលប់មកពីកិច្ចប្រជុំវិញ នឹងបន្តកិច្ចការជាច្រេីនទៀត ដែលត្រូវសហការគ្នាកាន់តែរឹងមាំ ជិតស្និទ្ធ ព្រមទាំងបានឯកភាពជួយជាថវិកា និងបច្ចេកទេសជាច្រើនបន្ថែមទៀត ក្នុងពេលកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃវេទិការសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសាក នៅឆ្នាំ២០២៦ ខាងមុខនេះ តាមការស្នេីសុំរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង