**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

ម៉ាកទំនិញ និងផលិតផល ដែលផលិតនៅប្រទេសចិន កំពុងទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារកម្ពុជា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា បច្ចុប្បន្ននេះប្រជាជនកម្ពុជាកំពុងចាប់អារម្មណ៍លើទំនិញដែលផលិតនៅប្រទេសចិនជាពិសេសផលិតផលអេឡិចត្រូនិក និងរថយន្តបច្ចេកវិទ្យាចុងក្រោយ។
ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនកាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កាលពីមុនទីផ្សាររថយន្តនៅកម្ពុជាត្រូវបានច្បាមយកដោយម៉ាករថយន្តដែលមិនមែនផលិតនៅប្រទេសចិន ប៉ុន្តែបច្ចុប្បន្ននេះ រថយន្តចិនបានក្លាយជាកត្តាប្រកួតប្រជែងមួយ ដែលជាទំនិញជាការចាប់អារម្មណ៍របស់ទីផ្សារកម្ពុជា។
ឯកឧត្តមបន្តថា នៅកម្ពុជាបច្ចុប្បន្ននេះ យើងសង្កេតឃើញមានរថយន្តចិនជាច្រើនម៉ាក មានទាំងរថយន្តប្រើអគ្គិសនី និងមិនប្រើអគ្គិសនី បានដាក់លក់នៅប្រទេសកម្ពុជាហើយទទួលបានការគាំទ្រច្រើន និងលក់ដាច់បំផុត។
សំឡេង៖« ការចាប់អារម្មណ៍របស់អតិថិជនទៅលើទំនិញរបស់ចិន ជាពិសេសទំនិញអេឡិចត្រូនិក ទំនិញរថយន្តគឺជាការផ្លាស់ប្ដូរផ្នត់គំនិតថ្មីមួយ ចំពោះការកើនឡើងនៃបច្ចេកវិទ្យារបស់ប្រទេសចិន។ ពីមុនឡើយយើងមិនសូវចាប់អារម្មណ៍លើបច្ចេកវិទ្យារបស់ចិនទេ។ ដូច្នេះការប្រើប្រាស់រថយន្ត ការប្រើប្រាស់ជាទូរសព្ទក្តី យើងប្រើប្រាស់របស់ប្រទេសដទៃ ប៉ុន្តែបច្ចុប្បន្ននេះ គ្រឿងប្រើប្រាស់អេឡិចត្រូនិកទាំងអស់នេះ ទាំងរថយន្ត ទាំងទូរសព្ទទាំងរបស់របស់របរប្រើប្រាស់ក្នុងផ្ទះ រួមទាំងម៉ាស៊ីនត្រជាក់ ទូរទឹកកក ។ល។ គឺយើងងាកមកប្រើម៉ាកសញ្ញារបស់ចិន។ ដូច្នេះហើយបង្ហាញថា ប្រជាជនកម្ពុជា មានភាពជឿជាក់លើម៉ាកសញ្ញារបស់ប្រទេសចិន ។ អ៊ីចឹងហើយបានជាការលក់រថយន្តរបស់ចិនមានការកើនឡើងនៅលើទីផ្សារកម្ពុជា។ ទាំងនេះជាសញ្ញាវិជ្ជមានមួយទាំងផ្នែកបច្ចេកទេស ក៏ដូចជាក្នុងក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម។»
គួររម្លឹកថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានចំនួនជិត៩ពាន់លានដុល្លារ ខណៈដែលចំនួននេះជាកំណើនមួយយ៉ាងធំមួយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការកើនឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ដោយតែប្រទេសចិនបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ រួមជាមួយនឹងទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។
តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិនធ្វើឱ្យកម្ពុជាទទួលបានការបើកទូលាយទីផ្សារតាមរយៈកិច្ចព្រមព្រៀងសេរីកម្ពុជាចិនដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងកិច្ចព្រមព្រៀងRCEP ដោយកិច្ចព្រមព្រៀងទាំងពីរនេះបានជំរុញឱ្យការនាំចេញនិងទំនិញរបស់កម្ពុជាកាន់តែច្រើនទៅលក់នៅលើទីផ្សារប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង