**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត

ព្រៃផ្សៃណាស់! ផឹកស៊ីជាមួយគ្នាសុខៗ ក៏ទាស់សម្ដីគ្នា វាយសម្លាប់បុរសម្នាក់រួចធាក់ទម្លាក់ទឹកស្រះ បង្វែរសាច់រឿងទៅជាករណីលង់ទឹកស្លាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់បុរសម្នាក់ ពោលគឺបន្ទាប់ពីធ្វើសកម្មភាពរួចពួកគេទាំង២នាក់ បានបង្វែរសាច់រឿងទៅជាករណីលង់ទឹកស្លាប់ ស្ថិតនៅចំណុចភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាបៀរ កាលពីថ្ងៃទី១៥សីហា ឆ្នាំ២០២៤ កន្លងទៅ។

យោងតាមការបញ្ជាក់របស់កងរាជអាវុធហត្ថ​ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោមបទបញ្ជាពីអភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យកម្លាំងស៊ើបអង្កេតដឹកនាំដោយលោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បើកការស្រាវជ្រាវបន្ទាន់ ករណីខាងលើដែលដាក់ការសង្ស័យជាឃាតកម្ម ដោយប្រើរូបភាពជាលង់ទឹកស្លាប់យ៉ាងអាណោចអធម្ម ខណៈក្រុមគ្រួសារសពមិនអស់ចិត្ត ស្របជាមួយការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងផងដែរនោះ ការស៊ើបអង្កេតមួយត្រូវបានស្រាវជ្រាវជាសម្ងាត់។ មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងបន្ថែមថា សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យលើសព ដោយពិនិត្យឃើញក្បាលរបស់សពមានសភាពដាច់ស្លឹកត្រចៀក របួសរង្វង់ភ្នែក និងបែកជាំក្បាលពីខាងក្រោយហូរឈាមយ៉ាងខ្លាំង។

ក្រោយកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសម្រេចនាំខ្លួនជនសង្ស័យចំនួនពីរនាក់៖ ទី១.ឈ្មោះ ប៊ុត សំប៊ុន ហៅ កិ ភេទប្រុស និងទី២.ឈ្មោះ មាស កាក់ អ្នកទាំងពីរមានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ។ ក្រោយពីបានសាកសួរជាច្រើនម៉ោងនៅព្រឹកថ្ងៃទី២១សីហានេះ ជនដៃដល់ឈ្មោះ ប៊ុត សំប៊ុន ហៅកិ បានសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែន។ គួររម្លឹកថា កាលពីថ្ងៃកើតហេតុខាងលើ បើយោងតាមការបញ្ជាក់ពីអ្នកស្រី សុខ ពៅ ជាម្ចាស់ផ្ទះ ដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ព្រមទាំងជនរងគ្រោះ បាននាំគ្នាទិញស្រា-ស មកអង្គុយផឹកស៊ីក្រោមម្លប់ឈើក្បែរផ្ទះរបស់គាត់ ហើយក៏មិនបានហាមឃាត់អ្វីដែរ ព្រោះថាក្រុមបុរសទាំងនោះធ្លាប់ផឹកស៊ីកន្លែងនេះជាញឹកញាប់ទៅហើយ។

ការផឹកស៊ីនោះ បានអូសបន្លាយរហូតដល់ម៉ោងប្រហែល១០ទៅ១១យប់ ក៏ឃើញទិញស្រាមកផឹកជាបន្តបន្ទាប់ អ្នកស្រីក៏បានចូលទៅសម្រាកក្នុងផ្ទះបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមក គាត់ក៏បានឮសំឡេងស្រែកអូយៗ គាត់ក៏រត់ចេញពីក្នុងផ្ទះមកមើលស្រាប់តែឃើញឈ្មោះ ប៊ុត សំប៊ុន ហៅ កិ កំពុងធ្វើសកម្មភាពវាយទៅលើឈ្មោះ ប្រាក់ សុម៉ាលី ហៅជុយ និងរុញទម្លាក់ទឹកស្រះ ហើយបានហក់ទៅវ៉ៃក្នុងទឹកថែមទៀត ឃើញដូច្នេះ គាត់មានការភិតភ័យយ៉ាងខ្លាំង គាត់ក៏រត់ចូលទៅក្នុងផ្ទះវិញ ឱបកូនមិនឱ្យស្រែកខ្លាចក្រែងជនដៃដល់មកវាយធ្វើបាបរូបគាត់ដែរ។ លុះរហូតដល់ម៉ោងប្រហែលជា ៣រសៀលថ្ងៃដដែល ក៏មានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពារភូមិ អាជ្ញាធរ សមត្ថកិច្ច និងក្រុមគ្រួសារ បានមកចុះរាវរកជនរងគ្រោះក្នុងស្រះទឹកក្រោយផ្ទះអ្នកស្រី ស្រាប់តែប្រទះឃើញសាកសពលោក ប្រាក់ សុម៉ាលី ហៅជុយ ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំំណុំរឿងបញ្ចូនបន្តទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង