**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២០ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាតគីមដេជុង នៅទីក្រុងក្វាងជូ នៃប្រទេសកូរ៉េ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាអ្នកនាំចូល អ្នកផលិត អ្នកផ្តល់សេវាកម្មម្ហូបអាហារ និងសាធារណជនទូទៅឱ្យបានជ្រាបថា ទីក្រុងក្វាងជូ នឹងរៀបចំពិព័រណ៍ម្ហូបអាហារក្រុងក្វាងជូ ឆ្នាំ២០២៤ (GWANGJU FOOD FAIR 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតគីមដេជុង ទីក្រុងក្វាងជូ នៃសាធារណរដ្ឋកូរ៉េ។

ពិព័រណ៍ម្ហូបអាហារក្វាងជូ គឺជាពិព័រណ៍ម្ហូបអាហារតែមួយគត់ និងធំជាងគេនៅក្នុងតំបន់ ហ៊ូណាំ ដែលទាក់ទងនឹងម្ហូបអាហារក្នុងស្រុក អាហារបំប៉នសុខភាព និងគ្រឿងម៉ាស៊ីនផលិតម្ហូបអាហារ។ ពាណិជ្ជករដែលចូលរួមពិព័រណ៍ខាងលើ នឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ ក៏ដូចជាឱកាសនៃការធ្វើពាណិជ្ជកម្ម ទិញលក់ផលិតផលនិងសេវាកម្ម និងចំណេះដឹងបន្ថែមស្តីពីទីផ្សារផលិតផល ប្រទេសកូរ៉េ ព្រមទាំងឱកាស នៃការបង្កើតបណ្តាញទីផ្សារអាជីវកម្ម។

គណៈកម្មការរៀបចំពិព័រណ៍ នឹងផ្តល់ជូន ការឧបត្ថម្ភពិសេសសម្រាប់អ្នកតាំងពិព័រណ៍ដូចជា៖ (១).ការបញ្ចុះតម្លៃ៥០%លើស្តង់គ្រប់ប្រភេទ, (២).សំបុត្រ យន្តហោះទៅ-មកចំនួន ១សន្លឹក (មានតម្លៃមិនលើសពី ៣៧៥ដុល្លារអាម៉េរិក), (៣).កន្លែងស្នាក់នៅចំនួន ៤យប់ និង(៤).អ្នកបកប្រែរយៈពេល ៤ថ្ងៃពេញ។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ដែលជាអ្នកនាំចូល អ្នកផលិត អ្នកផ្តល់សេវាកម្មម្ហូបអាហារ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុង ព្រឹត្តិការណ៍ខាងលើ សូមបំពេញបែបបទចូលរួម រួចផ្ញើជូនអ្នករៀបចំ តាមរយៈអ៊ីម៉ែល [email protected] ឱ្យបានមុនថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្ត្រីសម្រប សម្រួលតាមរយៈទូរស័ព្ទលេខ ០១៧ ២៩៦ ៩៩២ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected] / [email protected]

អត្ថបទដែលជាប់ទាក់ទង