**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ៤០នាក់ នៅវិទ្យាល័យជាស៊ីម រក្សជ័យ ស្រុកបាភ្នំ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន “គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជន កាកបាទក្រហមកម្ពុជា” ដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤០នាក់ ស្រី ៣២នាក់ នៅវិទ្យាល័យជាស៊ីម រក្សជ័យ ស្មើនឹង ១វគ្គ ដែលមានការចូលរួមពីមន្រ្តីប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ លោកនាយក ការិយាល័យអប់រំស្រុក អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ៥២នាក់ ស្រី ៣៥នាក់ នៅសាលប្រជុំវិទ្យាល័យជាស៊ីម រក្សជ័យ។

ក្នុងឱកាសនោះ លោកស្រី បណ្ឌិត នាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់អ្នកចូលរួម ពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ក្នុងវគ្គ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា និងសូមអ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់រាល់ការធ្វើបទបង្ហាញនីមួយៗ ដែលគ្រូឧន្ទេស បានបង្ហាត់បង្ហាញក៍ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែង។

ប្រធានបទបានលើកមកធ្វើបទបង្ហាញមានចំនួន ៦ រួមមាន៖
១-មូលដ្ឋានវិជ្ជាសង្រ្គោះបឋម ក្នុងដំណាក់ជំងឺកូវីដ-១៩
២-ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង ៧ និងការប្រើប្រាស់បដិរូប
៣-គោលនយោបាយ និងតួនាទីយុវជនកក្រក
៤-ការសង្រ្គោះបឋមផ្នែកសុខភាពផ្លូវចិត្តក្នុងដំណាក់កាលជំងឺកូវីដ-១៩
៥-ការបង្ការ និងការការពារការរាតត្បាតជំងឺកូវីដ-១៩
៦-សុវត្ថិភាពចរាចរណ៍ និងពិការភាព គ្រុនឈាម-គ្រុនឈីក អនាម័យទឹកស្អាត និងផ្លាស្ទិក។

នាឱកាសបិទវគ្គ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានផ្តាំផ្ញើដល់អ្នកចូលរួម និងក្មួយៗយុវជន កក្រក សូមយកខ្លឹមសារក្នុងមេរៀននីមួយៗ ទៅអនុវត្តន៍បន្ត និងបង្ហាត់បង្ហាញ់ដល់មិត្តរួមថ្នាក់ ពិសេសត្រូវចែករំលែកចំណេះដឹងដែលបានរៀនសូត្រនេះ ដល់ក្រុមគ្រួសារ។
ក្នុងនោះ អនុសាខាស្រុកបាភ្នំ ក៍បានចូលរួមជាអាហារសម្រន់សម្រាប់អ្នកចូលរួម ក្នុងវគ្គបណ្តុះបណ្តាល គិតជាថវិកាចំនួន ២៤០,០០០រៀល។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សាខាខេត្ត និងអនុសាខា បានបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ១៩វិទ្យាល័យ សរុបយុវជន ចំនួន ១,៣៥០នាក់ ស្រី ៩៣៨នាក់ ស្មើនឹង ២៦វគ្គ(សាខា ២៣វគ្គ និងអនុសាខា ៣វគ្គ) ៕

អត្ថបទដែលជាប់ទាក់ទង