**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិន លើកទី៩ នៅទីក្រុងវៀងចន្ទន៍

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិន លើកទី៩ ដែលមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រឡេស្តេ ជាមួយសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៩ ធ្វើឡើងក្រោមប្រធានបទ ”ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំសុខភាព” ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងពិភាក្សាអំពីគំនិតផ្តួចផ្តើមនានាឆ្ពោះទៅរកការពង្រឹងប្រព័ន្ធសុខភាព និងការទទួលបានការថែទាំសុខភាព ព្រមទាំងដើម្បីផ្តល់អន្តរាគមន៍ជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងលើការពង្រឹងប្រព័ន្ធសុខភាព និងការទទួលបានការថែទាំសុខភាព រវាងប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។

ខណៈពេលដែលរដ្ឋជាសមាជិកត្រូវបានអញ្ជើញអោយផ្តល់ទស្សនទានអំពីអនាគតសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានចូលរួមចែករំលែកទស្សនទានកម្ពុជា ជូនដល់អង្ចប្រជុំ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់សុខភាពតែមួយក្នុងតំបន់ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ការពង្រឹងប្រព័ន្ធសុខាភិបាល ការតភ្ជាប់សុខភាពមនុស្ស សត្វ និងបរិស្ថាន ការផ្លាស់ប្តូរបច្ចេកទេស និងកម្មវិធីបណ្តុះបណ្តាលស្តីពីសុខភាពមាតា និងទារក ការកំណត់គោលដៅជំងឺមិនឆ្លង សុខភាពផ្លូវចិត្ត សុខភាពមាតា និងទារក ការចាក់ថ្នាំបង្ការ និងការការពារជំងឺឆ្លង។

ឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់បន្ថែមលើកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នារវាងអាស៊ាន-ចិន ដែលនឹងអាចបង្កើតបានស្ថាបត្យកម្មប្រព័ន្ធសុខាភិបាល និងប្រព័ន្ធសុខាភិបាលឌីជីថលរឹងមាំ មានភាពធន់ និងជាកត្តាជំរុញសុខភាពល្អ និងសុខុមាលភាពប្រជាជនទាំងអស់ក្នុងតំបន់។

ជាទីបញ្ចប់ អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៩ ដែលបានផ្តោតលើ ការពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ ការរកឃើញ និងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងនដែលកំពុងកើតមាន ការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវការធានារ៉ាប់រងសុខភាពជាសកលនៅឆ្នាំ២០៣០ ការពង្រីកសក្តានុពលធ្វើបរិវត្តកម្មបច្ចេកវិទ្យាសុខាភិបាលឌីជីថល ក្នុងការកែលម្អការផ្តល់សេវាថែទាំសុខភាព រួមគ្នាកសាងប្រព័ន្ធសុខភាពដែលមានភាពធន់ ដែលមានសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសុខភាពបច្ចុប្បន្ន និងអនាគត និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព ការពង្រីកកម្លាំងពលកម្មថែទាំសុខភាព និងការកែលម្អយន្តការហិរញ្ញប្បទានសុខភាព ដើម្បីធានាបាននូវសេវាសុខភាពប្រកបដោយនិរន្តរភាព ៕   

អត្ថបទដែលជាប់ទាក់ទង