**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចធិបតី៖ បុព្វបុរសយើង ២ពាន់ឆ្នាំមុន នឹងសប្បាយរីករាយពេលឃើញខ្មែរជំនាន់ក្រោយរួមគ្នាបន្តចក្ខុវិស័យ សង់ព្រែកជីកហ្វូណនឡើងវិញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បុព្វបុរសដូនតាខ្មែរសម័យនគរភ្នំ ឬសម័យហ្វូណនពិតជារីករាយជាក់ជាពុំខាន​ នៅពេលឃើញកូនចៅខ្មែរជំនាន់ក្រោយរួមគ្នាកម្លាំងគ្នាសាងសង់ព្រែកជីករបស់ពួកគាត់ឡើងវិញ ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានជាផ្លូវការ នូវគម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «បុព្វបុរសរបស់យើង២ពាន់ឆ្នាំមុន នឹងសប្បាយរីករាយដែលឃើញកូនខ្មែរជំនាន់ក្រោយ ២០សតវត្សក្រោយ បានរួមគ្នាដើម្បីបន្តចក្ខុវិស័យរបស់គាត់ ដើម្បីបន្តការរីកចម្រើន កសាងហេដ្ឋរចនាសម្ពន្ធផ្លូវទឹកមួយនេះ ដើម្បីជំរុញសេដ្ឋកិច្ច លើកកម្ពស់កិត្យានុភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពកម្ពុជា»។

សម្ដេចធិបតីបន្តថា ទោះបីមានអ្នករិះគន់ចំពោះការកសាងព្រែកជីកនេះក៏ពិតមែន តែបើប្រៀបធៀបជាមួយកម្លាំងអ្នកគាំទ្រដ៏ច្រើនលើសលុបនោះ គឺមិនមែនជាបញ្ហារាំងស្ទះនោះទេ។ ការចូលរួមផ្ដល់កម្លាំងចិត្តពីសំណាក់ប្រជាពលរដ្ឋនេះហើយ ដែលសម្ដេចតែងនិយាយថា «ស្មារតីរួមរួបជាតិ» ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តធ្វើគម្រោងព្រែកជីកនេះឱ្យបាន​ ដែលនេះហើយជាស្មារតីនិងអត្ថន័យនៃគម្រោងព្រែកជីកហ្វូណនតេជោ។

សម្ដេចធិបតី បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមថតរូបក្នុងថ្ងៃបើកការដ្ឋានព្រែកជីកនេះឱ្យបានគ្រប់គ្នា ចាំដល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់នាពេល៥ឆ្នាំក្រោយ សឹមមកជិះទូកលេងកម្សាន្តនៅតាមព្រែកជីកនេះទៅខេត្តតាកែវ ខេត្តកំពត ខេត្តកែបជាដើម។ ម្យ៉ាងទៀត ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដយព្រែកជីកនេះដែរ នៅពេល៥ឆ្នាំក្រោយ តាមបណ្ដោយព្រែកនឹងក្លាយជាសក្ដានុពលសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ សម្រាប់បង្កើតនូវអាជីវកម្មផ្សេងៗ បង្កើនរបរកសិកម្ម ឬឧស្សាហកម្ម ដែលធ្វើឱ្យជីវភាពរស់នៅនឹងប្រែប្រួលរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង