**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា

ក្រសួងវប្បធម៌នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នៅសប្តាហ៍ទី៤ ខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ និងតាមរោងភាពយន្តមួយចំនួននៅរាជធានីភ្នំពេញ។
មហោស្រពជាតិភាពយន្ត ខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមប្រធានបទ ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ក្នុងគោលបំណងលើកទឹកចិត្ត ដល់យុវជន បញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មាន ដែលពួកគេមាន តាមរយៈអេក្រង់ ឬ ផ្ទាំងសំពត់ស និង ជាជំហានដំបូង ក្នុងការនាំពួកគេឱ្យក្លាយជាផលិតករភាពយន្ត។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ នៅថ្ងៃទី២ ខែសីហានេះ លោក ប៉ុក បូរក្សប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤បានជំរុញលើកទឹកចិត្តដល់យុវជនឱ្យចូលរួមប្រកួតប្រជែងនូវ មហោស្រពជាតិភាពយន្ត ខ្នាតខ្លី កម្ពុជាលើកទី៤នេះឱ្យបានច្រើនដើម្បីទទួលបានចំណេះដឹងបទពិសោធន៍ ថវិកាលើកទឹកចិត្ត និងកិត្តិយស់។
លោកបញ្ជាក់ថា៖ « ការរៀបចំសន្និសីទសារព័ត៌មានរបស់យើងនៅថ្ងៃនេះ ចង់បញ្ជ្រាបនូវព័ត៌មានដល់សាធារណជនជាពិសេសយុវផលិតករវ័យក្មេងរបស់យើង ផលិតនូវស្នាដៃភាពយន្តចូលរួមផលិតជាភាពយន្តចូលប្រកួតប្រជែងឱ្យបានច្រើន។ គោលដៅសំខាន់ឱ្យយុវជនបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗតាមរយៈភាពយន្ត ។ ជាវេទិកាវាស់ស្ទង់សមត្ថភាពស្នាដៃរបស់ខ្លួន ។ ព្រឹត្តិការណ៍មហោស្រពនេះ គឺបានចូលរួមចំណែកថែរក្សាវប្បធម៌ជាតិ បង្ហាញពីកត្តាសុខសន្តិភាពដែលកម្ពុជាអាចធ្វើបាន។ »
ឯកឧត្តមឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធនានាក្នុងដំណើរការរៀបចំព្រឹត្តិការណ៍មហោស្រពឆ្នាំនេះ ។
ឯកឧត្តមបន្តថា ចាប់តាំងពីការបង្កើតនៅឆ្នាំ២០១៦មក មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើងថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមចាប់អារម្មណ៍ខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ដែលផ្តោតសំខាន់លើជំនាញសរសេរអត្ថបទភាពយន្ត ជំនាញដឹកនាំរឿង ជំនាញថតភាពយន្ត ព្រមទាំងជំនាញផ្សេងៗទៀត ក្នុងរយៈពេលបីខែគិតពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០២៤ ដែលជាការបណ្តុះបណ្តាលនេះបានផ្តល់ឱកាស និងលើកកម្ពស់សមត្ថភាពចំណេះដឹងមូលដ្ឋានបន្ថែមទៀត លើបច្ចេកទេសជំនាញនៃការផលិតភាពយន្ត ជូនដល់យុវផលិតករវ័យក្មេងរបស់យើង។
សកម្មភាពនេះ ក៏បានរួមចំណែកសំខាន់ក្នុងគោលដៅជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ជ័យលាភីលេខ១ទទួលបានពានមាសអមដោយថវិកា៣០០០ដុល្លារ ខណៈលេខ២ទទួលបានពានប្រាក់ អមដោយថវិកា២០០០ដុល្លារ និងលេខ៣ទទួលបានពានសំរិទ្ធ អមដោយថវិកា១០០០ដុល្លារ។ ចំណែកចំណាត់ថ្នាក់លេខ៤ ជាពានរង្វាន់មេប្រយោគទទួលបានពានអមដោយថវិកា១០០០ដុល្លារ និងលេខ៥ ជាពានរង្វាន់ទស្សនិកជនទទួលបានពាននិងអំណោយតម្លៃចន្លោះពី១០០០ទៅ២០០០ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង