**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

កងកម្លាំងអន្តរាគមន៍​​ នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមខ្លួនរួចជាស្រេច ជួយ​សង្គ្រោះ​ពលរដ្ឋ​ ពេលទឹកជំនន់នៅតាមដងស្ទឹងសែន ឈានដល់កម្រិតប្រកាសអាសន្ន

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៤​ នៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាស​អាសន្ន​ ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុង​ពេល​ដែល​ជំនន់​ទឹក​ភ្លៀង​ឡេីង​លេីសកម្រិតប្រកាសអាសន្ន​ ដែលកិច្ចប្រជុំត្រួតពិនិត្យនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២៤​នេះ កម្រិតកម្ពស់ទឹកនៅតាមដងស្ទឹងសែន នៅស្ថានីយ៍​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានកម្ពស់១៣,៦៣ម៉ែត្រ លើ​កម្រិតប្រកាសអាសន្ន១៣.៥០ម៉ែត្រ ដូច្នេះទឹកបានឡើងលើសកម្រិតប្រកាសអាសន្ន កម្ពស់ ១៣សង់ទីម៉ែត្រ​ ហើយជាមួយនោះដែរ រដ្ឋបាលខេត្ត​កំពង់ធំ បានចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្ត​កំពង់ធំ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលកម្រិតទឹកតាមដងស្ទឹងសែន ឈានដល់លើសកម្រិតប្រកាសអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ ទាំងការថែរក្សាអាយុជីវិត និងការថែរក្សាទ្រព្យសម្បត្តិ ទទ្ទឹមនិងនេះផងដែររដ្ឋបាល​ខេត្ត​កំពង់​ធំ​ ក៏​បាន​ប្រកាស​ឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ពិសេស​ភូមិ​សាស្ត្រ​នៅ​តាម​បណ្ដោយ​ដងស្ទឹងសែន​ ត្រូវ​រៀបចំប្រុងប្រៀបទីទួលសុវត្ថិភាព ជូនប្រជាពលរដ្ឋស្នាក់នៅ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានណែនាំដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ទាំង​នៅ​ថ្នាក់​ខេត្ត​ និង​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ ត្រូវត្រៀមបម្រុងកម្លាំង២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួលសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅតាមមូលដ្ឋាននានា តាមបទបញ្ជារបស់ឯកឧត្តម​មេបញ្ជាការរងកងទ័ព​ជេីង​គោក​ មេបញ្ជាការ​យោធភូមិភាគទី៤ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទាន់ពេលវេលា​ននិងមានប្រសិទ្ធភាព ។​

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ តំណាងឱ្យនាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ ក្នុង​កងអន្តរាគមន៍​ទាំង​អស់​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ប្តេជ្ញា​ចិត្ត​ដាច់​ខាត​គោរព​អនុវត្ត​ន៍​តាម​បទ​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ ឯកឧត្តម​អភិបាល​ខេត្ត​ ប្រធានគណៈបញ្ជាការឯកភាព​រដ្ឋ​បាល​ខេត្ត​ និង​បទបញ្ជា​របស់​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ទទួល​បាន​ជោគជ័យ​ ដេីម្បី​ប្រជាជន​ ៕

អត្ថបទដែលជាប់ទាក់ទង