**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកជំទាវ គឹម សេដ្ឋានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បង្គន់អនាម័យនិងបរិក្ខាលាងសម្អាតដៃ សាលាបឋមសិក្សា ឃ្លាំង ទ្រា នាគរង្សី និងវិទ្យាល័យបាភ្នំ ស្រុកបាភ្នំ

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បង្គន់អនាម័យនិងបរិក្ខាលាងសម្អាតដៃ សាលាបឋមសិក្សា ឃ្លាំង ទ្រា នាគរង្សី និងវិទ្យាល័យបាភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានការចូលរួមពី លោកជំទាវ វេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រោមឱវាទ នាយក នាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលបានជួយឧបត្ថម្ភគាំទ្រលើវិស័យអប់រំនៅកម្ពុជាកន្លងមក ជាពិសេសការផ្តល់ជំនួយដល់ខេត្តព្រៃវែងដែលរួមមានសាលាបឋមសិក្សាឃ្លាំង ទ្រា នាគរង្សី និងវិទ្យាល័យបាភ្នំនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានសុខភាពសិក្សា ដែលបានយកទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការសហការសម្របសម្រួលជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងក្នុងការដំណើរការកម្មវិធីនិងរៀបចំពិធីសម្ភោធនេះឡើង ប្រកបដោយភាពជោគជ័យ។

ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ការអនុវត្ត“គម្រោងអនាម័យនៅតាមសាលារៀន” គឺជាការចូលរួមក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ជាពិសេសកាត់បន្ថយអត្រាការបោះបង់ការសិក្សា។ ការអប់រំពីអនាម័យជាប្រចាំនៅតាមសាលារៀន នឹងធ្វើឱ្យកុមារមានការផ្លាស់ប្តូរទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារ ជៀសវាងជំងឺប្រឈមផ្សេងៗ។

បន្ថែមពីនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តជំរុញការបំពាក់សម្ភារៈ រូបវ័ន្តផ្នែកអនាម័យដូចជាបង្គន់ បន្ទប់ទឹក កន្លែងលាងសម្អាតដៃ និងប្រព័ន្ធទឹកស្អាត ឱ្យបានគ្រប់សាលារៀនក្រោមឱវាទរបស់ខ្លួន និងចាត់តាំងឱ្យសិស្សអនុវត្តការលាងសម្អាតដៃនិងដុសធ្មេញនៅគ្រប់វេនសិក្សា។ ទន្ទឹមនឹងនេះផងដែរ អាណាព្យាបាល ឬមាតាបិតាសិស្សក៏ត្រូវចូលរួមជំរុញកូនចៅរបស់ខ្លួនឱ្យ អនុវត្តការលាងសម្អាតដៃនិងដុសធ្មេញនេះឱ្យបានគ្រប់ៗគ្នានៅតាមគ្រួសាររៀងៗខ្លួន។

សារជាថ្មីម្តងទៀត លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំ ជាពិសេសផ្នែកសុខភាពសិក្សារបស់សិស្ស និងរដ្ឋាភិបាលឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ ជួយគាំទ្រដល់ក្រសួងអប់រំ
យុវជន និងកីឡាកន្លងមក ក៏ដូចជាផ្តល់ការគាំទ្រដល់គម្រោងថ្មីពីរបន្ថែមទៀតទាក់ទងនឹងផ្នែកទឹកស្អាតនិងអនាម័យ ដើម្បីឆ្លើយតបទៅនិងបម្រែបម្រួលអាកាសធាតុ ពិសេសភាពធននៃការប្រើប្រាស់បរិក្ខាអនាម័យនៅតាមសាលារៀន៕

អត្ថបទដែលជាប់ទាក់ទង