**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖ការដែលប្រទេសចិនធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយធ្វើឲ្យពិភពលោកអាចចែករំលែកភាគលាភនៃ”ឳកាសចិន”កាន់តែច្រើន

កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកក្កដា ។ សមិទ្ធផលដ៏សំខាន់បំផុតនៃកិច្ចប្រជុំពេញអង្គលើកនេះ គឺ ពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»ដោយបានកំណត់យ៉ាងជាក់លាក់នូវគោលដៅទូទៅ តារាងពេលវេលានិងផែនការគោលនៃការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធ ។ ប្រការនេះបានចង្អុលបង្ហាញទិសដៅសម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនក្នុងដំណើរថ្មី ហើយក៏បានធ្វើឱ្យពិភពលោកមើលឃើញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងឱកាសឈ្នះ-ឈ្នះដែលបានបង្កប់ក្នុងនោះ ។
ហេតុអ្វីបានជាត្រូវធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ? បើមើលពីផ្ទៃអន្តរជាតិអាចឃើញថា បច្ចុប្បន្ននេះ ស្ថានការណ៍ភូមិសាស្ត្រខាងនយោបាយមានភាពស្មុគស្មាញ សេដ្ឋកិច្ចសកលបានងើបឡើងវិញដោយកម្លាំងទន់ខ្សោយ ដូច្នេះ ការធ្វើកំណែទម្រង់គឺជាទង្វើដ៏ចាំបាច់សម្រាប់ឆ្លើយតបនឹងហានិភ័យនិងការសាកល្បងខាងក្រៅ បើមើលពីក្នុងប្រទេសអាចឃើញថា ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនបាននិងកំពុងប្រឈមមុខនឹងទំនាស់និងបញ្ហាដ៏ស្មុគស្មាញជាច្រើន ហើយត្រូវផ្តល់កម្លាំងចលករដ៏ខ្លាំងក្លានិងការធានាខាងប្រព័ន្ធរបបដល់ការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ បើមើលពីពេលអនាគតអាចឃើញថា ស្របពេលដែលការធ្វើបដិវត្តន៍ផ្នែកបច្ចេកវិទ្យានិងកំណែទម្រង់នៃឧស្សាហកម្មជុំថ្មីទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ការអភិវឌ្ឍរបស់ប្រទេសនានាបាននិងកំពុងប្រឈមមុខនឹងឱកាសថ្មី ហើយត្រូវក្តាប់ជាប់កាលានុវត្តភាពតាមរយៈការធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ។
សេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកនេះបានកំណត់យ៉ាងច្បាស់ថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ គឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិននិងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ច ។ អ្នកវិភាគបានលើកឡើងថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវប្រធានបទស្តីពីការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ វាមិនត្រឹមតែសម្របទៅតាមតម្រូវការអភិវឌ្ឍន៍របស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការរបស់ប្រជាជនពិភពលោកដែលមានការរំពឹងទុកខាងការអភិវឌ្ឍនិងសន្តិភាពផងដែរ ។ ដូច្នេះហើយ មាគ៌ានៃការផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ចិនក៏កាន់តែច្បាស់ដែរ ។
កិច្ចប្រជុំពេញអង្គលើកនេះបានគូសបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយត្រូវចាត់ទុកកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាការណែនាំ ហើយប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់គឺជាការធានាដ៏សំខាន់នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ វិធានការជាច្រើនដែលលើកឡើងដោយកិច្ចប្រជុំពេញអង្គនេះដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់នឹងនាំមកនូវកម្លាំងរស់រវើកថ្មីដល់ការប្រកបអាជីវកម្មរបស់ទុនបរទេសនៅក្នុងប្រទេសចិន ។
ការបើកទូលាយជាសញ្ញាដ៏លេចធ្លោនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការជំរុញកំណែទម្រង់និងការអភិវឌ្ឍតាមរយៈការបើកទូលាយគឺជាការអនុវត្តដោយជោគជ័យរបស់ប្រទេសចិន ហើយក៏បានផ្តល់ជាទស្សនៈនិងផែនការក្នុងការកសាងសេដ្ឋកិច្ចសកលលោកបែបបើកទូលាយដល់ពិភពលោកផងដែរ ។ ពិភពលោកអាចទទួលអារម្មណ៍យ៉ាងច្បាស់ថា ទ្វាររបស់ចិននឹងបើករឹតតែធំទូលាយ ហើយស្វាគមន៍ប្រទេសនានាទទួលឱកាសអភិវឌ្ឍន៍តាមរយៈ”រថភ្លើងល្បឿនលឿន”នៃការអភិវឌ្ឍរបស់ចិន ។
បើមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា សមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយព្រមនិងការរៀបចំចាត់ចែងចំពោះការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយសុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសណាមួយសម្រេចបាននូវការធ្វើទំនើបកម្ម វាមិនមែនមានតែផ្លូវរូបមន្តរបស់លោកខាងលិចតែមួយគត់ទេ បណ្តាប្រទេសនានាអាចដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយឥតឈប់ឈរបានបន្ថែមជម្រើសរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដើរឆ្ពោះទៅរកការធ្វើទំនើបកម្មរបស់ខ្លួនដែលបានផ្តល់ជាផែនការចិនសម្រាប់មនុស្សជាតិក្នុងការស្វែងរករបបសង្គមកាន់តែល្អប្រសើរ ។
កំណែទម្រង់និងការបើកទូលាយនឹងមិនបញ្ឈប់ជាដរាប ។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺត្រូវបានជំរុញជាបន្តបន្ទាប់ក្នុងដំណើរកំណែទម្រង់និងបើកទូលាយរបស់ខ្លួន ហើយវាក៏មុខជានឹងត្រួសត្រាយអនាគតដ៏ទូលំទូលាយក្នុងដំណើរកំណែទម្រង់និងបើកទូលាយជាក់ជាមិនខានដើម្បីធ្វើឱ្យពិភពលោកអាចចែករំលែកភាគលាភនៃ”ឳកាសចិន”កាន់តែច្រើន ៕

អត្ថបទដែលជាប់ទាក់ទង