**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឲ្យអភិបាលខេត្តកំពង់ស្ពឺថ្មី យកចិត្តទុកដាក់លើកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ក្មេងទំនើង

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ស្ពឺ ដោយឯកឧត្ដម ជាម ច័ន្ទសោភ័ណ ជំនួសឯកឧត្ដម វ៉ី សំណាង ត្រូវទៅកាន់មុខតំណែងជា អភិបាលខេត្តតាកែវ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនោះមានវត្តមានចូលរួម អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង៩ ព្រមទាំងមន្ត្រីរាជការជាច្រើន បានចូលរួម។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ២ចំណុចដែលចាប់អារម្មណ៍ខ្លាំងបំផុតក្នុងខេត្តកំពង់ស្ពឺកន្លងមក គឺហាមដាច់ខាតផ្សព្វផ្សាយលើប៉ាណូទីសាធារណៈចំពោះគ្រឿងស្រវ៉ឹង នេះហើយដែលជាគោលបំណងកាត់បន្ថយ គ្រោះថ្នាក់ចារចរណ៍ ដែលសម្លាប់ពលរដ្ឋស្លូតត្រង់រាល់ថ្ងៃ និងមួយទៀតគឺការទាក់ទាញអ្នកវិនិយោគរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានសក្តានុពលខ្លាំងផ្នែករោងចក្រ ដែលខេត្តកំពង់ស្ពឺមានអ្នកវិនិយោគចាប់ពីចំនួន ៥លានដុល្លារឡើង ជាខេត្តជាប់លេខ១។ កក្តានេះជំរុញឲ្យមានកំណើនសេដ្ឋកិច្ចតាមជនបទ ដោយសារតែពលរដ្ឋមានការងារធ្វើ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រូវបន្តការងារបង្ក្រាបការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការចាប់ជំរិតមនុស្ស ដែលប្រើរូបភាពអាសអាភាស ។ល។ ជាងនេះអង្គភាពពាក់ព័ន្ធត្រូវត្រួតពិនិត្យ និងឈានទៅបង្ក្រាប ឲ្យបានការជួញដូរមនុស្ស និងបទល្មើសផ្សេងដែលកើតឡើង។ ដូចគ្នាចំពោះពាក់ព័ន្ធការជួញដូរអាវុធជាតិផ្ទុះ គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ សហការដោយយកចិត្តទុកដាក់ចំពោះការកែច្នៃអាវុធចាស់ទៅជាថ្មី ហើយលក់ទៅឲ្យប្រទេសជិតខាងយើង សូមកុំឲ្យកើតមានឡើយ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តកំពង់ស្ពឺថ្មី ត្រូវបន្តការដឹកនាំប្រកបដោយការអភិវឌ្ឍន៍ និងធ្វើយ៉ាងណាឲ្យពលរដ្ឋមានជំនឿចិត្ត កុំធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងរដ្ឋបាលខេត្តទាំងមូល ធ្វើយ៉ាងណាត្រូវមានការសហការគ្នាឲ្យបានរលូន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ថ្លែងឲ្យជំនាញត្រួតពិនិត្យលើបញ្ហាការនាំឱថសក្លែងក្លាយ ឬឱថសហួសសុពលភាពពីបរទេសមកលក់ និងព្យាបាលឲ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរ ដូច្នេះក្នុងរឿងនេះមន្ត្រី កងកម្លាំងទាំងអស់ត្រូវពង្រឹងការងារទប់ស្កាត់បញ្ហានេះឲ្យបាន។

ដោយឡែកបញ្ហាអន្តរជាតិវិញ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា បញ្ហាសង្គ្រាម វាជារឿងមួយដែលធ្វើឲ្យយើងជួបវិបត្តិសេដ្ឋកិច្ច តែមួយទៀតបញ្ហាព័ត៌មានវិជ្ជា រួមផ្សំទាំងព័ត៌មានក្លែងក្លាយបំពុលសង្គម បានវិវត្តខ្លួនធ្វើឲ្យពលរដ្ឋ បានបាត់បង់លុយកាក់ តាមរយះការឆបោកតាមគ្រប់រូបភាពនៃប្រព័ន្ធឡនឡាញ ដែលទាមទាឲ្យកងកម្លាំងសន្តិសុខទូទៅត្រូវគ្រប់គ្រងឲ្យបាន ដែលត្រូវមានបទពិសោធច្បាស់លាស់បំផុត។

ជារួម និងដោយឡែកខេត្តកំពង់ស្ពឺ ចំពោះបញ្ហាភូមិ-ឃុំមានសុវត្តិភាព នោះគឺការប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ការទប់ស្កាត់ អនុវត្ត៣ចំណុច ហើយត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្រុមក្មេងទំនើង អនុវត្តច្បាប់ឲ្យតឹងរឹង សំដៅឲ្យពួកគេគោរពច្បាប់ ខ្លាចច្បាប់ បង្ក្រាបក្រុមល្បែងស៊ីសង គឺមិនអនុញ្ញាតឲ្យពង្រីកទីតាំងបន្ថែមទៀតបានឡើយ។ ក្នុងនោះហាមដាច់ខាតការស្នើសុំលើកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនាំឲ្យពលរដ្ឋបង្កើត អាខោនលេងល្បែងតាមឡនឡាញ ។ល។ ទោះបីជ្រកក្រោមល្បែងស្របច្បាប់ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង