**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អង្គរវត្ត ជាប់ចំណាត់ថ្នាក់ទី១២ ជាកន្លែងទាក់ទាញទេសចរណ៍ល្អបំផុត លើពិភពលោក

ភ្នំពេញ៖ វេទិកា TripAdvisor’s Travelers Choice Awards បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្តជាកន្លែងទាក់ទាញទេសចរណ៍ល្អបំផុតទី១២ក្នុងពិភពលោក។ ប្រាសាទបុរាណរបស់ប្រទេសកម្ពុជានេះបានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកភ្ញាក់ផ្អើលជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។ នេះបើយោងតាមក្រសួងទេសចរណ៍។

ស្ថាប័ន TripAdvisor ដដែលនេះក៏ធ្លាប់បបាន​ចាត់​ចំណាត់ថ្នាក់​ប្រាសាទអង្គរវត្ត​ជា​តំបន់​ទេសចរណ៍​ទាំង១០ ​លើ​ពិភពលោក​ដែល​ទេសចរ​ត្រូវតែ​មក​ទស្សនា​ថ្ងៃ​រះ​ដ៏​ល្អ​បំផុត​ផងដែរ។ ការវាយតម្លៃ​ដោយ​ក្រុមហ៊ុន TripAdvisor ម្ដងហើយម្ដងទៀតនេះ កំពុង​ឆ្លុះបញ្ចាំង​ពី​ការពិត​ថា​ប្រាសាទអង្គរវត្ត​មាន​ភា​ព​ទាក់ទាញ​។ ប្រាសាទ​នៅ​ខេត្តសៀមរាប​របស់​កម្ពុ​ជា​នៅតែ​ជា​កន្លែង​ដ៏​ទាក់ទាញ​នៅក្នុង​តំបន់ និង​ពិភពលោក ដោយសារ​គោលដៅ​ទេសចរណ៍វប្បធម៌​នេះ​បាន​លាក់ទុក​ប្រវត្តិសាស្ត្រ​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​ក្នុងការ​ស្វែងយល់​អំពី​អរិយធម៌ និង​វប្បធម៌​របស់​កម្ពុជា​។​

សូមជម្រាបថា ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៤៧៥៣៤ នាក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង ៤៧% ពី ២៣៦៣៤១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរ។ ប្រាសាទអង្គរវត្តរកចំណូលបាន ១៦,៥ លានដុល្លារពីការលក់សំបុត្រនៅចន្លោះខែមករាដល់ខែមីនាឆ្នាំនេះ កើនឡើង ៤៧ ភាគរយពី១១,១លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង