**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មន្ត្រីជាន់ខ្ពស់​ក្រសួងធនធានទឹក ចុះពិនិត្យ​វឌ្ឍនភាព​គម្រោង​អាងទឹកកំពង់គោ ក្នុង​ភូមិសាស្ត្រខេត្តកំពង់ធំ​


ភ្នំពេញ៖​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេក​ទេស​ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់អាងទឹកកំពង់គោដែលកំពុងដំណើរការយ៉ាងសកម្ម ​ស្ថិតក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន ខេត្តកំពងធំ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអញ្ជើញចុះ​ពិនិត្យកិច្ចការ​ជួសជុលស្តារឡើងវិញប្រព័ន្ធស្ទឹងស្លាប់ដែលជាប្រព័ន្ធដោះទឹក និងបង្វែរទឹកដ៏សំខាន់របស់ខេត្តកំពង់ធំ។

ឯកឧត្តម​រដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម​ ដោយមាន​កិច្ច​សហការយ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍​នានា បាន​ធ្វើការសាងសង់អាងទឹកចំនួន៣ លើដងស្ទឹងសែនគឺ ១)​ទំនប់អាងទឹក​រក្សាក្នុងស្រុករវៀង ខេត្តព្រះវិហារ,​ ២)​អាងទឹកដងកំបិតក្នុងតំបន់ ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ​និងខេត្តកំពង់ធំ និង​ ៣)​​​អាងទឹកកំពង់គោក្នុងក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ។

ឯកឧត្ដម​រដ្ឋលេខាធិការ​បានគូសបញ្ជាក់ថា​ ​អាងទឹកធំៗទាំងនេះ​​សាងសង់ឡើងជាប្រព័ន្ធ​​​បញ្ជូនបន្តគ្នាពីតំបន់ខ្ពង់រាបមកតំបន់ទំនាប​ បំពេញឱ្យគ្នាទៅវិញទៅមកនូវ​​បរិមាណទឹករាប់ពាន់លាន​ម៉ែត្រគូប​ ធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ​ ជាពិសេសបម្រើឱ្យការផលិតនៅ​គ្រប់​រដូវកាល​ មានសក្តានុពល​គ្របដណ្ដប់​លើ​ខេត្តព្រះវិហារ​ ខេត្តកំពង់ធំ និង​ផ្នែកខ្លះរបស់ខេត្តសៀមរាប កំពង់ចាម និងខេត្តកំពង់ឆ្នាំង ៕​

អត្ថបទដែលជាប់ទាក់ទង