**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបើកសិក្ខាសាលាស្តីពី ការបំប៉នការអនុវត្តស្តង់ដាសាលារៀនគំរូ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុម រមណ្យី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការបំប៉នការអនុវត្តស្តង់ដាសាលារៀនគំរូ” ដោយមានការចូលរួមពីគណៈកម្មការបច្ចេកទេសតំបន់ទាំង៥ មន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្តទាំង២៥ និងវិទ្យាល័យធនធានទាំង៥០ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម។ សិក្ខាសាលានេះមានគោលបំណងចំនួន៣ រួមមាន៖ (១). ពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដាសាលារៀនគំរូ សម្រាប់សាលារៀនគោលដៅ (២). ផ្តល់នូវការពន្យល់ បកស្រាយ និងអនុវត្តស្តង់ដាសាលារៀនគំរូបន្ថែម ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង និង(៣). ដាក់ចេញនូវទិសដៅកែលម្អ ជាពិសេសផែនការបង្វឹកតាមសាលារៀនគោលដៅ ដើម្បីសម្រេចបានតាមស្តង់ដាសាលារៀនគំរូនាចុងឆ្នាំ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូដែលមានលក្ខណៈសម្បត្តិដូចតទៅ៖ ទី១). សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបាន ស្តង់ដាសាលារៀនគំរូ ទី២). សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀន ផែនការកែលម្អថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រង និងគ្រូបង្រៀន ទី៣). សិស្សត្រូវបានធ្វើតេស្តស្តង់ដាប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីបម្រើដល់ការកែលម្អការបង្រៀននិងរៀន ការជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានដល់មាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍ ទី៤). គ្រូបង្រៀនប្រើប្រាស់លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន និងទទួលបានការអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ ទី៥). ការបង្កើតសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីការអប់រំចរិយាធម៌ និងសីលធម៌ ទី៦). ការយកចិត្តទុកដាក់ដល់សុខភាពសិក្សា និងទី៧). ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការគាំទ្រ និងអភិវឌ្ឍសាលារៀន។

ដើម្បីគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តស្តង់ដាសាលារៀនគំរូ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង៥ ដោយមានសមាសភាពចម្រុះថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត។

ជាមួយនេះ ក្រសួងបានរៀបចំឯកសារ ឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលារៀនគំរូ និងបានផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធ រួមជាមួយនឹងផែនការសកម្មភាពចុះគាំទ្រ និងបង្វឹកច្បាស់លាស់ ដើម្បីសម្រេចចំណុចដៅស្តង់ដាសាលារៀនគំរូ តាមរយៈការប្រើប្រាស់កម្លាំងសរុប និងធនធានសរុប ដោយឱ្យអង្គភាពពាក់ព័ន្ធសម្រួចអាទិភាព និងដាក់ចេញនូវសកម្មភាពលើការសម្រេចស្តង់ដាសាលារៀនគំរូ រួមទាំងការគាំទ្រពីគម្រោងនានា៕

អត្ថបទដែលជាប់ទាក់ទង