**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

រថយន្ដធន់ធំមួយគ្រឿង ដឹកកម្ទេចលៀសខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ផាកពិន័យ លុះស្អែកឡើងបន្ដដឹកទៀតដោយមិនញញើតច្បាប់ នៅស្រុករលាប្អៀរ

ភ្នំពេញ៖ រថយន្តយីឌុបធុនធំមួយគ្រឿងពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-0591 ដឹកកម្ទេចលៀសខុសច្បាប់ចំនួន១៧០បេ ស្មើប្រមាណ១០តោន ហើយត្រូវបានកម្លាំងនគរបាលស្រុករលាប្អៀរ ស្ទាក់ចាប់ឃាត់នៅចំណុចភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ និងបានប្រគល់ជូនទៅមន្ត្រីរដ្ឋបាលជលផល យកធ្វើការផាកពិន័យអន្តរការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

លុះនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រថយន្តដដែលនេះ បានធ្វើសកម្មភាពដឹកកម្ទេចលៀសចម្រុះខុសច្បាប់ចេញពីចំណុចដដែលទៀត ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្វើការល្បាតតាមផ្លូវក៏បានប្រទះឃើញរថយន្តខាងលើនេះ ដឹកកម្ទេចលៀសជាប់ផុងទៅមុខលែងរួច។

លោក យ៉ឹម សុផល អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលរបស់លោកធ្វើការល្បាតនៅពេលយប់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ រ៉េត សុផល អធិការនគរបាលស្រុករលាប្អៀរ ក៏បានប្រទះឃើញកម្ទេចលៀស ដែលគេច្រកបេរួចប្រមាណជា២៥០បេគរទុកនៅមាត់ព្រែក។

បន្ទាប់ពីឃើញដូច្នេះ កម្លាំងនគរបាលដែលដឹកនាំដោយលោកអធិការផ្ទាល់ បន្តល្បាតតាមផ្លូវជាបន្តទៀត លុះនៅវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រក៏បានប្រទះឃើញរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-0591 គឺជារថយន្តដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់កាលពីយប់ថ្ងៃទី១៩ ខែមិថុនាកន្លងទៅថ្មីៗនេះម្តងរួចមកហើយ ដោយបានធ្វើសកម្មភាពដឹកកម្ទេចលៀសចម្រុះខុសច្បាប់ដដែល ដោយដឹកចេញពីចំណុចព្រែកទួលខ្សាច់ក្នុ ងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ដែលកំពុងជាប់ផុងទៅមុខលែងរួច នៅចំណុចភូមិថ្នល់តាសែង។

ក្រោយឃើញរថយន្តដឹកលៀសខាងលើនេះជាប់ផុងទៅមុខលែងរួចដូចនេះ កម្លាំងនគរបាលបានរាយការណ៍សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងភ្លាមៗ លុះភ្លឺឡើងកម្លាំងសមត្ថកិច្ចនគរបាលសហការជាមួយកម្លាំងរដ្ឋបាលជលផល បានយករថយន្តស្ទូចមកស្ទូចការ៉ុងកម្ទេចលៀសដាក់លើរថយន្ត ដែលកម្ទេចលៀសរុបមាន៣៥០បេ មានទម្ងន់ប្រមាណជិត២០តោន។ កម្ទេចលៀសទាំងអស់ត្រូវបានកម្លាំងនគរបាល និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល ដឹកយកទៅចាក់ចូលទៅក្នុងទឹក នៅចំណុចស្ពានសាបអង្កាមនៅតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិ សាស្ត្រឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

ជុំវិញករណីខាងលើនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តខាងលើនេះ លោកពិតជាបានធ្វើការផាកពិន័យអន្តរកាល ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះពិតប្រាកដមែន ឥឡូវស្រាប់តែរថយន្តដដែលនេះបានធ្វើសកម្មភាពដោយមិនរៀងចាល។ លោកថា បើតាមផ្លូវច្បាប់លោកនឹងធ្វើការផាកពិន័យអន្តរការទ្វេដង។

ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់យ៉ាងខ្លីថា ករណីនេះលោកនឹងធ្វើការផាកពិន័យអន្តរការទ្វេដង។ ករណីនៅតែមិនរៀងចាល បើចាប់បានលើកទី៣ លោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង។

តាមមតិសាធារណជនក៏មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះករណីរថយន្តដឹកកម្ទេចលៀសខុសច្បាប់នៅក្នុងរដូវបិទនេសាទខាងលើនេះ ថាតើហេតុអី្វបានជារថយន្តមួយគ្រឿងនេះ ហ៊ានប្រព្រឹត្តនូវអំពើល្មើសច្បាប់ម្ដងហើយម្ដងទៀត ហាក់មិនរៀងចាលសោះ ៕

អត្ថបទដែលជាប់ទាក់ទង