**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ហ្វីលីពីន ជំរុញឱ្យអ្នកនេសាទកុំអើពើនឹងច្បាប់ឆ្មាំសមុទ្ទថ្មីរបស់ចិន

ម៉ានីល៖ ប្រមុខយោធាហ្វីលីពីនបានជំរុញឱ្យអ្នកនេសាទរបស់ខ្លួន បន្តការនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសក្នុងសមុទ្ទចិនខាងត្បូង បើទោះបីជាច្បាប់ឆ្មាំឆ្នេរសមុទ្ទថ្មីរបស់ចិនអនុញ្ញាតកំណត់ការឃុំខ្លួនជនល្មើសដោយគ្មានការកាត់ទោសដែលចូលជាធរមាននៅថ្ងៃទី១៥ ខែមិថុនាក៏ដោយ។

ចិនទាមទារស្ទើរតែទាំងអស់នៃសមុទ្ទចិនខាងត្បូងរួមទាំងផ្នែកដែលទាមទារដោយ៖ ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ហើយបានចេញច្បាប់ថ្មីដែលនឹងអនុវត្តច្បាប់ឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្ទរបស់ខ្លួនប្រើកម្លាំងយោធាដ៏សាហាវប្រឆាំងនឹងនាវាបរទេសនៅក្នុងដែនទឹកដែលខ្លួនការទាមទារ។ ច្បាប់ថ្មីដែលអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្ទរបស់ចិនអាចឃុំខ្លួនជនល្មើសដែលសង្ស័យដោយគ្មានការកាត់ទោសរយៈពេល ៦០ថ្ងៃបានបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ ខណៈហ្វីលីពីនបានពណ៌នាថាជារឿងគួរឱ្យព្រួយបារម្ភ និងជាការបង្កហេតុ។

ប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន លោក រ៉ូមីអូ ប្រ៊នដឺ (Romeo Brawner) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ ទី១៤ ខែមិថុនាថា នោះជាសាររបស់យើងចំពោះអ្នកនេសាទរបស់យើង សម្រាប់ពួកគេមិនឱ្យភ័យខ្លាច ប៉ុន្តែគ្រាន់តែបន្តសកម្មភាពធម្មតារបស់ពួកគេនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង។

លោក​បាន​បន្ថែម​ថា​យើង​មាន​សិទ្ធិទទួលបានធនធាន​ក្នុង​តំបន់ ដូច្នេះ​អ្នក​នេសាទ​យើង​គ្មាន​ហេតុផល​ដែល​ត្រូវ​ខ្លាច​នោះ​ទេ។ ទន្ទឹមគ្នានេះ ឆ្មាំសមុទ្ទរបស់កោះតៃវ៉ាន់បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងពង្រឹងការងារការពារការនេសាទ ការពារយ៉ាងម៉ឺងម៉ាត់នូវសុវត្ថិភាពនៃប្រតិបត្តិការរបស់អ្នកនេសាទរបស់យើង និងធានាសិទ្ធិ និងផលប្រយោជន៍នៃការដឹកជញ្ជូន និងការពារអធិបតេយ្យភាពជាតិ។

ជុំវិញច្បាប់ថ្មីរបស់ចិន បងធំសហរដ្ឋអាម៉េរិកប្រតិកម្មថា ច្បាប់ក្នុងស្រុករបស់ចិនគឺមិនអាចអនុវត្តបានចំពោះនាវាដែលមានទង់ជាតិរបស់រដ្ឋផ្សេងទៀតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រដ្ឋផ្សេងទៀត ឬនៅក្នុងលំហសមុទ្ទទឹកជ្រៅបានទេ ដោយយោងតាមច្បាប់នៃអនុសញ្ញាសមុទ្ទឆ្នាំ១៩៨២។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានបន្ថែមថា សកម្មភាពចិននឹងកើនឡើងខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ យ៉ាងណា ក្រសួងការបរទេសចិនបានអះអាងកាលពីមុនថា ច្បាប់ថ្មីនេះគឺសំដៅលើការការពារសណ្តាប់ធ្នាប់ដែនសមុទ្ទ។

អត្ថបទដែលជាប់ទាក់ទង