**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ អង្គភាព នៅស្នាក់ការនគរបាលការពារព្រំដែនទឹកលេខ២៤០ កោះព្រាប ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងគោលបំណងនាពេលនេះ មានចំនួន ៣ ក្នុងនោះ៖

ទី១.កិច្ចសហប្រតិបត្តិការ នាពេលកន្លងមកយើងបានទទួលការខុសត្រូវនៅលើដី និងលម្ហរសមុទ្រក្នុងខេត្តចំនួន៤ មានដូចជា៖ ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ដែលជាកិច្ចការសំខាន់ក្នុងការការពារអធិតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសង្គ្រោះប្រជាពលរដ្ឋ និងការពារភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងវិនិយោគិនដែលរស់នៅប្រកបមុខរបរក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងធ្វើការបង្ក្រាបបទល្មើសនៅក្នុងលម្ហរសមុទ្រ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរចំពោះកងកម្លាំងរបស់យើងគ្រប់ថ្នាក់ដែលបានខិតខំបំពេញការងារមានប្រសិទ្ធិភាព ប្រសិទ្ធិផល សុំឱ្យមានការទទួលខុសត្រូវបន្ថែមទៀត។

ទី២.ទាក់ទងបញ្ហាការពារធនធានធម្មជាតិ នៅសមុទ្រមានការនេសាទខុសច្បាប់ ដែលចេញពីប្រជានេសាទ យើងបានធ្វើកិច្ចការជាច្រើននាពេលកន្លងមក ដោយយកចិត្តទុកដាក់ក្នុងការអប់រំ ណែនាំដល់ប្រជានេសាទរបស់យើង ឱ្យចូលរួមគោរពទៅតាមគោលការច្បាប់ នៃការធ្វើនេសាទ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋធ្វើនេសាទទទួលបានទិន្នផលខ្ពស់ ចិញ្ចឹមជីវិតរបស់ពួកគាត់ផងដែរ ព្រោះការងារនេសាទ គឺជាការងារមួយសំខាន់សម្រាប់ចំណូលថវិកាជាតិ ជាចំណូលសំខាន់បានមកពីធនធានធម្មជាតិរបស់យើង ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដោយលើកទឹកចិត្តប្រជានេសាទផង បង្កលក្ខណៈឱ្យប្រជានេសាទត្រឹមត្រូវសម្រាប់ជាតិរបស់យើង យើងក៏មានកាត្វកិច្ចក្នុងការការទប់ស្កាត់ការនេសាទខុសច្បាប់ពីជនបរទេស យើងក៏បានឃាត់ចាប់ទូកប្រមូលផលនេសាទ ដែលបានមកប្រព្រឹត្តបទល្មើសនៅក្នុងដែនទឹកកម្ពុជា ស្នើសុំបន្តបេសកកម្មនេះបន្តទៀតឱ្យបានខ្លាំងក្លាទាំងខាងលម្ហរសមុទ្រ និងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។

ទី៣.ទាក់ទងនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន សូមឱ្យបន្តការយកចិត្តទុកដាក់ និងការជួយសង្គ្រោះ ព្រោះវាជាកាត្វកិច្ចរបស់កងកម្លាំង កន្លងមកយើងបានជួយសង្គ្រោះភាគច្រើនជនបរទេសដែលធ្វើដំណើរចូលមកដែនទឹកកម្ពុជា នៅពេលមានគ្រោះថ្នាក់ សូមកុំទាន់គិតពីរឿងច្បាប់ទម្លាប់ គិតពីការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន បន្ទាប់មកយើងពិនិត្យពីផ្លូវច្បាប់ បន្តចាត់នីតិវិធីតាមផ្លូវច្បាប់ ហើយអ្វីជារឿងសំខាន់ គឺការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន មិនថាប្រជានេសាទ ឬជនបរទេសនោះទែ ដោយមិនមានការបែងចែកក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងសមុទ្រ ជាការងារមនុស្សធម៌មួយ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនបងប្អូនអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រចំនួន ២៤៩នាក់ និងកងកម្លាំងលម្ហរសមុទ្រ ៨១នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងជូនអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ១០លានរៀល និងអង្គភាពលម្ហរសមុទ្រ ៥លានរៀលទុកប្រើប្រាស់ក្នុងអង្គភាព និងជូនថវិកា ៣ម៉ឺនដុល្លា ដើម្បីសាងសង់អគារស្នាក់ការលើកោះព្រីងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង