**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប កោះហៅក្រុមផលិតមាតិកាវិឌីអូមួយក្រុមមកធ្វើការណែនាំ បន្ទាប់ពីពួកគេផលិតវីដេអូប៉ះពាល់សីលធម៌សង្គម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានកោះហៅក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះ SEYHA ZOZO និង The Fun Cambodia មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាអាភាស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌ សេចក្តីថ្លៃថ្នូររបស់សង្គមខ្មែរនេះ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។

បើតាមលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា ការកោះហៅប្អូនៗក្មួយៗ ដែលជាអ្នកផលិតវីដេអូមកពេលនេះ មិនមែនជាការចាប់ទោសអូដំណើរអ្វីនោះទេ បើទោះបីជាវីដេអូដែលបានបង្ហោះនោះបានបង្ហាញនូវរូបភាព និងខ្លឹមសារខុសឆ្គងក្តី។ ប៉ុន្តែការហៅមកនេះជាការកែតម្រូវដើម្បីឲ្យការផលិតវីដេអូក្រោយៗកាន់តែមានភាពល្អប្រសើរ និងអាចជួយផ្សព្វផ្សាយនូវអ្វីៗដែលល្អៗរបស់សង្គមខ្មែរយើង។

លោកបន្តថា ប្រទេសជាតិយើងមានមរតកវប្បធម៌ដ៏សំបូរបែប ប្រជាពលរដ្ឋមានប្រពៃណីល្អផូរផង់ មានសីលធម៌ល្អក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ទាំងអស់នេះសុទ្ធតែជាចំណុចល្អៗដែលយើងគួរខិតខំផ្សព្វផ្សាយ។ លោកថា យើងអាចរកចំណូលបានមួយផ្នែក តែយើងក៏បានផ្តល់នូវការផ្សព្វផ្សាយនូវអ្វីៗដែលល្អទាំងអស់នោះផងដែរ។

ជាមួយគ្នានោះដែរ តំណាងក្រុមអ្នកផលិតវីដេអូ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឲ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គាំឆ្គងនានា។

លោកបន្តថា ការពិតវីដេអូរបស់ក្រុមខ្លួន គ្មានបំណងណាមួយញុះញង់ បង្ហាញភាពអាសអាភាស បង្ហាញភាពអសីលធម៌អ្វីទេ ពោលគឺក្រុមខ្លួនផលិតវីដេអូបែបអប់រំជារឿងភាគ ប៉ុន្តែដោយសារសាច់រឿងត្រូវបានកាត់ខ្លីៗទើបបង្កឲ្យមានការខុសឆ្គងបែបនេះ។ បើទោះជាយ៉ាងណាពួកគាត់បានធ្វើការសុំទោសចំពោះប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំនូវរាល់កំហុសឆ្គងកន្លងមក និងសន្យាកែប្រែនូវចំណុចខុសឆ្គងទាំងអស់ទាំងខ្លឹមសារពាក្យពេចន៍ និងរូបភាព៕

អត្ថបទដែលជាប់ទាក់ទង