**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក

កប៉ាល់ថៃដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង មកប្រទេសកម្ពុជា ជួបខ្យល់រលកធំលិច នៅក្នុង សមុទ្រខេត្តកោះកុង រវាង កោះវ៉ាង និងកោះម្នាស់ ហើយភ្លាមៗជនរងគ្រោះ ត្រូវបានទូកនេសាទជួយសង្គ្រោះ

           

ព្រះសីហនុ៖ កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង ដែលដឹកទំនិញពី ប្រទេសថៃ មកប្រទេស កម្ពុជា ជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង វេលាថ្ងៃត្រង់ថ្ងៃ៩មិថុនា២០២៤ ហើយភ្លាមៗ ជនរងគ្រោះលើ កប៉ាល់ ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរ ជួយសង្គ្រោះ និងស្រង់ ជនរងគ្រោះ ជាបឋមពីក្នុងសមុទ្រ។ កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ជម្រៅទឹក ជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ(កុងតឺនឺ)មានមនុស្សចំនួន ១០ នាក់ជាជន ជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដី គោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចំរុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ ផែស្វ័យយ័ត្នក្រុងព្រះសីហនុ ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រះសីហនុ ឲ្យដឹងថាក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិង សមត្ថកិច្ចចំរុះនិងផ្នែកពាក់ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើក បរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះ នាំមកដីគោកក្រុង ព្រះសីហនុដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែការជួ យសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើងរួមនិងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អជ្ញាធររដ្ឋបាលខេត្ត រួមនិងខាង កំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរង គ្រោះជនជាតិថៃទាំង១០ រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៍។ ជនរងគ្រោះចំនួន ១០នាក់នោះមានឈ្មោះដូចខាងក្រោម ៖ ១.ឈ្មោះ MR.SOPON WANTONG ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ ២.ឈ្មោះ MR.SORASAK SASRIMUANG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិថៃ ៣.ឈ្មោះ MR.SANTINA NAGARA ភេទប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិថៃ ៤.ឈ្មោះ MR.PREECHA PANCHOO ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិថៃ ៥.ឈ្មោះ MR.PRAKOB VECHKIT ភេទប្រុស អាយុ ៧៧ឆ្នាំ ជនជាតិថៃ ៦.ឈ្មោះ MR.ADISAK BOONKUN ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ ៧.ឈ្មោះ MR.DAURANG PALNAK ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិថៃ ៨.ឈ្មោះ MR.SANTI BOONYA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ៩.ឈ្មោះ MR.ARICHAI JAIRAK ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ ១០.ឈ្មោះ MR.WORRATHUN CHIMSAWAT ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ។ នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង