**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

តុលាការសម្រេចឃុំខ្លួនសន្តិសុខសាលាមត្តេយ្យចាក់អង្រែលើ ក្រោយលេចធ្លាយវីដេអូជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារី៣នាក់

ភ្នំពេញ៖ តុលាការសម្រេចឃុំខ្លួនបុរសជាសន្តិសុខសាលាមត្តេយ្យចាក់អង្រែលើ ក្រោយលេចធ្លាយវីដេអូជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារី៣នាក់ ពោលគឺកាលពីកំលុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅក្នុងបន្ទប់សាលាមត្តេយ្យចាក់អង្រែលើផ្លូវជាតិលេខ២ ភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះថា សឿន លីដា ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរជាអ្នករត់ផាស់អាប់ និងសន្និសុខនៅសាលាមត្តេយ្យចាក់អង្រែលើ មានទីកន្លែងកំណើតនៅភូមិព្រៃធំ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្នមុនពេលឃាត់ខ្លួនស្នាក់នៅក្នុងសាលាមត្តេយ្យចាក់អង្រែលើ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីឆ្នាំ២០២២ បុរសខាងលើបានលួងលោមក្មេងស្រីចំនួន០២នាក់៖ ទី១.ឈ្មោះ ឈ គ ឈ អាយុ១១ឆ្នាំ និងទី២.ឈ្មោះ ឈ គ រ អាយុ០៨ឆ្នាំ រួមភេទបានចំនួន០៥លើក តែមិនបានសម្រេច ក្នុងបន្ទប់ចំណុចកើតហេតុ ដោយជាថ្នូរនឹងប្រាក់ក្នុង០១លើក ចំនួនប្រាំពាន់រៀល រហូតដល់ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សឿន លីដា បានលួងលោមក្មេងស្រីឈ្មោះ ស ស ផ ន ត អាយុ១៤ឆ្នាំ រួមភេទបានសម្រេចចំនួន០៩លើក ក្នុងបន្ទប់ចំណុចកើតហេតុ ជាថ្នូរនឹងប្រាក់ក្នុងមួយលើកៗចំនួនដប់ម៉ឺនរៀល និងបានថតឃ្លីបវីដេអូទុកក្នុងទូរសព្ទដៃទៀតផង។ បន្ទាប់មក ជនសង្ស័យបានបន្តលួងលោមក្មេងស្រីឈ្មោះ ថ ស ព អាយុ១៤ឆ្នាំ រួមភេទសម្រេចចំនួនមួយ លើក នៅក្នុងបន្ទប់ចំណុចកើតហេតុ ជាថ្នូរនឹងលុយចំនួនដប់បីម៉ឺនរៀល និងទូរសព្ទម៉ាកអាយហ្វូនពណ៌-ស ចំនួន០១គ្រឿង ដែលមានឃ្លីបវីដេអូជនរងគ្រោះឈ្មោះ ស ស ផ ន ត នៅខាងក្នុងនោះ។

លុះមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ មីងរបស់ក្មេងស្រីឈ្មោះ ថ ស ព យកទូរសព្ទរបស់ក្មេងមកបើកមើល ឃើញវីដេអូឃ្លីបជនសង្ស័យឈ្មោះ សឿន លីដា រួមភេទជាមួយជនរងគ្រោះឈ្មោះ ស សផនត និងបានយកឃ្លីបវីដេអូនោះមកឱ្យម្តាយជនរងគ្រោះឈ្មោះ ស សផនត មើល និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចនាំខ្លួនជនសង្ស័យ ចាត់ការបន្តតាមនីតិវិធីច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាន តុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១(ម១)៕

អត្ថបទដែលជាប់ទាក់ទង