**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ

អភិបាលខេត្តត្បូងឃ្មុំ ស្នើឲ្យក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្ត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងស្នើឲ្យ ក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្នុងនាមឯកឧត្តមបណ្ឌិត ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការ មានចំណាត់ការបានទាន់ពេលវេលា និងរាយការណ៍បន្តទៅថ្នាក់ជាតិ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងសង្កត់ធ្ងន់ៗបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្ថាប័នតុលាការ នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។

មានប្រសាសន៍លើកឡើងបន្តក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹក នូវប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី «សំអាតផ្ទះយើង» ដោយស្នើរឲ្យទាំងអស់គ្នា ត្រូវតែចង់ចាំ និងដក់ជាប់ក្នុងក្រអៅបេះដូង ដូច្នេះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប ទើបទទួលបានជោគជ័យ លើការងារនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តក្រើនរំលឹកសាជាថ្មី ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ល្បែងជល់មាន់ ការទន្ទ្រានដីព្រៃលិច និងបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបង្ក្រាបទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ និងរក្សាសភាពការណ៍ទូទៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។ជាពិសេសក្មេងទំនើង ដាក់ទោសស្រាលឬក៏ឲ្យធ្ងន់ ទៅតាមអ្វីដែលពួកគាត់បានប្រព្រឹត្តិ ដាច់ខាតមិនមានការលើកលែងនោះឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានស្នើ៣ចំណុចបន្ថែមជាពិសេស សម្រាប់អនុវត្តន៍៖
១.យកចិត្តទុកដាក់ បង្កើនជីវភាពពលរដ្ឋ
២.សំណើរសំណូមពរផ្សេងៗពីពលរដ្ឋ
៣.ដោះស្រាយបញ្ហាជំលោះក្រៅប្រព័ន្ធតុលាការឲ្យបានកាន់តែច្រើនឡើង ជាក់ស្តែងក្នុងឆ្នាំ២០២៣ បានដោះស្រាយជាង២០០ករណី ដែលជាចំនុចយើងធ្វើបានល្អណាស់ និងសូមបន្តទៀត ចំពោះការប្រើប្រាស់យុទ្ធសាស្ត្រឈ្នះៗនេះ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរស្រុក និងកងកម្លាំងចម្រុះ ដែលបានបោះទីតាំង និងចុះល្បាតនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយបន្ទាប់ពីដាក់វិធានការក្តៅ បានធ្វើឲ្យតំបន់នេះ លែងមានការលួចចូលឈូសឆាយទន្ទ្រានខុសច្បាប់បន្តទៀត នេះជាលទ្ធផលនៃការអនុវត្តន៍រួមគ្នា។ បើទោះបីដូច្នេះក្តី ក៏ស្នើឲ្យបន្តលើកិច្ចការងារនេះបន្ថែមទៀត ដើម្បីថែរក្សាតំបន់នេះ ជាសម្បត្តិរបស់រដ្ឋ និងផលប្រយោជន៍សម្រាប់ពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង