**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ដីព្រៃលិចទឹកបាតអាងក្នុងភូមិសាស្ត្រទំនប់តាម៉េវ ក្នុងក្រុងកំពង់ឆ្នាំង ជាសំបុកត្រីពងកូន និងជាទីជម្រករបស់សត្វស្លាប ត្រូវបានគេលួចកាប់ទន្ទ្រានអស់ជិត១ហិកតា

ភ្នំពេញ៖ ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងជាជម្រកសត្វស្លាបមួយកន្លែង ស្ថិតក្នុងបាតអាងទំនប់តាម៉េវ ក្នុងភូមិសាស្ត្រសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជិត១ហិកតាត្រូវបានជនខិលខូ ចលួចអារ និងកាប់ទន្ទ្រានដឹកយកដើមឈើ និងមែកឈើធំៗ គរទុកសម្រាប់ដាក់ធ្វើជាសម្រាស់ដាក់ចូលបឹងទន្លេចាប់ត្រីនៅរដូវសម្រក។

ទាក់ទងនឹងករណីខាងលើនេះនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុមអ្នកយកព័ត៌មានដោយមានការចង្អុលបង្ហាញពីប្រជាពលរដ្ឋផងនោះ បានចុះទៅដល់ទីតាំងបទល្មើសខាងលើនេះ ដើម្បីថតផ្ដិតយករូបភាពបទល្មើសជាក់ស្ដែង។

ខណៈនោះដែរ ក៏មានមន្ត្រីជំនាញរដ្ឋបាលជលផល៣នាក់ដឹកនាំដោយលោក តាត សី ហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះពិនិត្យនៅលើទីតាំងបទល្មើសជាក់ស្ដែងជាមួយនឹងអ្នកសារព័ត៌មានផងដែរ។

ជាលទ្ធផល លោក តាត សីហាក់ បានបញ្ជាក់ថា បទល្មើសខាងលើនេះបានបង្កឲ្យមានការខូចខាតព្រៃលិចទឹកបាតអាងទំនប់តាម៉េវអស់ទំហំប្រមាណ២០ម៉ែត្រ គុណនិង៤០ម៉ែត្រ នៅក្នុងទំហំដីបាតអាងប្រមាណ៧០ហិកតា ហើយការកាប់ដើមឈើធំៗទាំងអស់នេះ គឺគេកាប់យកទៅទុកធ្វើជាសម្រាស់ដាក់ចាប់ត្រីនៅរដូវសម្រក។

ដោយសារទីនេះជាបាតអាងជ្រៅ ដូច្នេះមិនអាចយកទីតាំងនេះទៅធ្វើ ជាកសិកម្មបានឡើយ។ ការកាប់ព្រៃលិចទឹកនៅចំណុចនេះ សមត្ថកិច្ចបានប្រទះឃើញគំនរដើម ឈើព្រៃលិចទឹកប្រមាណ១០០ដើមគរទុកនៅមាត់ ទន្លេផ្នែកខាងកើតដែលគេបានដឹកចេញពីទីតាំងបទ ល្មើសខាងលើនេះ តែដើមឈើទាំងនោះត្រូវបានសមត្ថកិច្ចជលផលដុតកម្ទេចចោលអស់ហើយ។ ចំពោះបទល្មើសខាងលើនេះសមត្ថកិច្ច និងបន្តស្រាវ ជ្រាវរកមុខសញ្ញាជនល្មើសឱ្យឃើញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការតាមច្បាប់។

ប្រជាពលរដ្ឋវិញបានឲ្យដឹងថា តំបន់បាតអាងដែលគេកាប់ព្រៃលិចទឹកតូចធំទាំងនេះ ពីមុនមកគឺជាព្រៃលិចទឹកសំបុកត្រីពងកូន និងជាជម្រកសំបុកសត្វស្លាបដែលទីនេះមានព្រៃក្រាស់ធំៗ ដែលពីមុនដើរចូលមិនរួចឡើយ ព្រោះខាងក្រោមដើមឈើធំៗគឺសុទ្ធសឹងជាដើមបបុសនិងកូនឈើតូចៗដុះចង្អៀតណែនតាន់តាប់ដែលពិបាកក្នុងការដើរចូលក្នុងព្រៃនេះផងដែរ។

ករណីនេះ អាចទី១គឺគេកាប់ដើមឈើព្រៃលិចទឹកដឹកលក់ឲ្យអ្នកធ្វើសម្រាស់បោះចូលព្រែកទន្លេដើម្បីចាប់ត្រីនៅរដូវសម្រក។ ទី២ពេលដើមឈើងាប់គេនឹងដុតព្រៃឈើចំណុចនេះឲ្យវាលដើម្បីកាន់កាប់ធ្វើចំការជាកម្មសិទ្ធិ។ ព្រោះថាព្រៃលិចទឹកដែលគេកាប់នៅចំណុចនេះ គឺបាំងព្រៃតែ១សន្ទះប្រហែល៥ម៉ែត្រ គឺជាដីចំការរបស់ប្រជាពលរដ្ឋមាន នៅក្បែរនោះហើយការកាប់ព្រៃរបស់ក្រុមនេះគឺកាប់ទាំងព្រៃតូចធំគឺមិនមែនកាប់យកតែដើមធំៗទៅធ្វើ ជាករសម្រាស់ប៉ុណ្ណោះទេ។

ជុំវិញបទល្មើសខាងលើនេះ ប្រជាពលរដ្ឋស្នើសុំខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះស៊ើបអង្កេតនិងស្រាវជ្រាវរកមុខជនល្មើសឲ្យឃើញ ដើម្បីចំណាត់ការតាមផ្លូវច្បាប់ទើបអាចការពារ តំបន់ព្រៃលិចទឹក ចំណុចមេទឹកតាម៉េវ និងនៅតាមតំបន់ផ្សេងៗទៀតបានគង់វង្ស ៕

អត្ថបទដែលជាប់ទាក់ទង