**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ឧបត្ថម្ភសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកា ជូនដល់កងកម្លាំង និងស្ថាប័នជំនាញ ក្នុងកិច្ចប្រតិបត្តិការ ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អេង ទូច តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគបរិភោគ បន្ទះសូឡាប្រើប្រាស់ពន្លឺថ្ងៃ មានអំពូលភ្លើង ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ប្រគល់ជូនឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ បានរាយការណ៍អំពីសភាពការណ៍មួយចំនួន ពាក់ព័ន្ធនិងលទ្ធផល ដែលទទួលបានក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានអនុវត្តក្នុងរយៈពេលមួយខែក្នុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយទទួលបានជោគជ័យ គួរជាទីមោទនៈ និង បានគោរព ថ្លែង អំណរគុណ ដ៍ ជ្រាលជ្រៅ ជាទី បំផុត ចំពោះ ឯកឧត្តម វង្សី វិស្សុតដែលបានជួយឧត្ថម្ភ គ្រឿងឧបភោគបរិភោគ ប្រេង ឥន្ធនៈ និង ថវិកា សម្រាប់ បំពេញ ភារកិច្ច ក្នុង កិច្ច សហប្រតិបត្តិការ នេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងអន្តរាគមន៍ និងតំណាងឲ្យកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលទាំង១៤ ដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ។ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិសុ្សត និង ឯកឧត្តមអភិបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាករបស់កងកម្លាំងចម្រុះ ក្នុងពេលបំពេញភារកិច្ច ។

ឯកឧត្តម អេង ទូច តំណាងឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តកំពង់ធំ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបម្ថែមទៀត ដែលត្រូវអនុវត្តបន្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង