**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ស៊ុតបក្សីគ្មានច្បាប់អនុញ្ញាតរាប់សែនគ្រាប់ក្នុង១ថ្ងៃៗ ឆ្លងដែនខុសច្បាប់ពីវៀតណាមចូលមកកម្ពុជា ខណៈមន្ត្រីចាប់បានមួយៗគឺមកពីក្រុមឈ្មួញលួចដឹកឆ្លងដែនមិនបង់លុយឱ្យសមត្ថកិច្ចច្រក

ភ្នំពេញ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋានច្រកព្រំដែនកម្ពុជាវៀតណាមក្នុងស្រុកគិរីវង់ បង្ហើបប្រាប់ថា ក្រុមឈ្មួញជួញពងសត្វបក្សី(មាន់-ទា) បានដឹកជញ្ជូនស៊ុតសត្វបក្សីឆ្លងព្រំដែនដូចហែរកឋិនក្នុងមួយថ្ងៃៗ ចែកចាយក្នុងប្រទេសកម្ពុជា ខណៈមានដំណឹងល្ហៀងៗថា ករណីមន្ត្រីចាប់បានមួយៗគឺមកពីក្រុមឈ្មួញខិលខូចទាំងនោះ លួចដឹកឆ្លងដែនមិនបង់លុយឱ្យ សមត្ថកិច្ចច្រក ទើបមានការបោះដៃឱ្យអ្នកនៅខាងក្នុងស្កាត់ស្ទាក់ចាប់។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមការងារ អន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃទី៣មិថុនា ឆ្នាំ២០២៤ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាក Ssang Yong ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ១៥កៅអី ស្លាកលេខភ្នំពេញ ២AH-៧៩៥៤ ពណ៌សម្បកឪឡឹកដឹកស៊ុតសត្វមាន់ចំនួន៣៦០០០គ្រាប់ ឃាត់បាននៅជិតវត្តស្លែង លើផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយធ្វើការសាកសួរទើបដឹងថា រថយន្តខាងលើបានដឹកស៊ុតមាន់អត់ច្បាប់អនុញ្ញាតមកពីប្រទេសវៀតណាម តាមច្រករបៀងស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ។

ជាមួយគ្នា ក្រុមការងារបាននាំយកវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ យ៉ាងណា មហាជនជាច្រើនបានលើកទ្បើងក្នុងន័យចម្អកឱ្យមន្ត្រីច្រកព្រំដែនថា នេះសំណាងហើយដែលអាជ្ញាធររាជធានីប្រឹងប្រែងតាមឃាត់ចាប់បាន ចុះបើចាប់មិនបាន..? ហើយក្រុមឈ្មួញដឹកចែកចាយពេញផ្ទៃប្រទេស ឯប្រជាពលរដ្ឋនាំគ្នាទិញយកទៅបរិភោគដោយមិនដឹងប្រវត្តិច្បាស់លាស់ តើអាចបង្កផលប៉ះពាល់ដល់សុខភាពប៉ុណ្ណា? ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនលើកឡើងថា អ្នកដែលឈឺ ឬស្លាប់ មិនមែនជាបងប្អូនមន្ត្រីច្រកព្រំដែនទេ ដូច្នេះពួកគេកុំមិនខ្វល់ពីសុខទុក្ខរបស់បងប្អូនជនរួមឈាមខ្លួនឡើយ ទើបបើកដៃឱ្យក្រុមឈ្មួញទុច្ចរិតដឹកយកមកលក់ចែកចាយយ៉ាងគគ្លើនបែបនេះ។

ចំណែក ប្រជាពលរដ្ឋនៅក្នុងប្រទេសបានស្នើសុំយ៉ាងទទូចដល់អាជ្ញាធរនៅច្រកព្រំដែនកម្ពុជា-វៀតណាម ដែលមានស្មារតីជាតិនិយម សូមឱ្យជួយត្រួតពិនិត្យទំនិញដែលគ្មានច្បាប់ និងខូចគុណភាពដែលបានដឹកចូលមកជាហូរហែមកចែកចាយក្នុងប្រទេសនេះផង ព្រោះជាក់ស្តែង កាលពីថ្ងៃទី១មិថុនា កន្លងទៅថ្មីៗ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តតាកែវ ទើបនឹងឃាត់ចាប់រថយន្ត១គ្រឿងនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខណៈដែលរថយន្តនោះដឹកស៊ុតសត្វមាន់ចំនួន៣៩០០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាមតាមច្រករបៀងស្រុកគិរីវង់ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត។ ហើយលេចឭថា ករណីខាងលើនេះ ដោយសារតែឈ្មួញនោះលួចមិនបង់លុយឱ្យមន្ត្រីច្រកព្រំដែន ទើបបានជាពួកគេបោះដៃឱ្យអ្នកនៅខាងក្នុងស្ទាក់ចាប់ តែបើចំពោះអ្នកបង់លុយក្រោមតុ គឺអាចដឹកចែកចាយបានដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង